អាជ្ញាធរក្រុងប៉ៃលិនចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពក្នុងក្រុងប៉ៃលិន

 

វិទ្យុជាតិកម្ពុជា៖

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងរៀប ចំសណ្តាប់ធ្នាប់នៅលើដងផ្លូវក្នុងក្រុងប៉ៃលិន អោយមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ អាជ្ញាធរក្រុងប៉ៃលិនបានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវអមសងខាងចាប់ពីចំណុចផ្សារប៉ាហ៉ី សណ្ឋាគារប៉ៃលិនសុីធី រហូតដល់ភ្នំយ៉ាត ។

 លោក ចក់ ឬទ្ធី អភិបាលរងក្រុង  ដោយមានការណែនាំពីលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងសន្តិ សុខសាលាក្រុងនិងអធិការក្រុង ចុះរៀបចំសណ្តាប់ និងសម្អាតបរិស្ថាននៅតាមបណ្តោយផ្លូវក្នុងក្រុងប៉ៃលិន ។  ក្នុងនោះអាជ្ញាធរក្រុង បានណែនាំអោយបងប្អូនអាជីវករ ក្រុមហ៊ុន សហគ្រាស ដេប៉ូ និងប្រជាពលរដ្ឋរើរុះធុង សម្រាម ស្លាកសញ្ញា សម្ភារ និងឥវ៉ាន់ផ្សេងៗ ថយពីចំណីលូអមសងខាងផ្លូវប្រវែង ៣ម៉ែត្រ ដើម្បីសណ្តាប់ធ្នាប់ក្នុងក្រុងមានភាពស្រស់បំព្រង មានរបៀបរៀបរយ មានអនាម័យល្អ និងដើម្បីរដ្ឋបាលខេត្តក៏ដូចជារដ្ឋបាលក្រុងរៀបចំកែលំអអោយមានផ្លូវសម្រាប់ថ្មើរជើង អ្នកជិះកង់ និងទាក់ទាញទេសចរណ៍ផងដែរ។

លោក ចក់ ឬទ្ធី អភិបាលរងក្រុង  បានលើកឡើងថា ការរួមគ្នារៀបចំសណ្តាប់ធ្នាប់និង ធ្វើអនាម័យបរិស្ថាននាពេល នេះ គឺជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិ ស្ថានក្នុងខេត្ត ឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡង ប្រណាំងទីក្រុងស្អាត ជាពិសេ សគឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើន ឡើង ដែលជាកត្តាមួយចូល រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

 លោកអភិបាលរងក្រុងបានបន្តថា កន្លងមករដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការ ថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណ ភាពស្រស់បំព្រង។

យើងត្រូវដឹងថា៖ «បើសិនមិនមានការចូលរួមពីប្រជាពលរដ្ឋទេ ហើយពឹងផ្អែកតែទៅលើបុគ្គលិកអនាម័យ ឬពឹងតែទៅ លើមន្ត្រីមន្ទីរបរិស្ថាន រដ្ឋបាលក្រុង  និងក្រុមហ៊ុនប្រមូលសំរាម គឺអនាម័យបរិស្ថានក្នុងក្រុងប៉ៃលិនយើង មិនស្អាតនោះទេ ដូច្នេះបញ្ហានេះ វាទាល់តែមានការចូលរួមទាំង អស់គ្នា ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ ទឹកម្ចាស់ដី គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណា អ្នកហ្នឹងសម្អាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណ ល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹម ត្រូវ មិនត្រូវបោះចោលសំរាមគ្មានសណ្តាប់C654CCC5-8D00-44B4-9203-7119DD5D7427ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណ ភាព» ៕57E89AA7-D14F-4A2A-ACA7-C4BDC74170048E4F08FD-8741-4B9E-B835-6C1BFCE299830E9E7A8E-EB89-4B73-A365-F1C22264C8F21C28F3C8-16B1-4E9A-8B86-4B54EC50676291A38931-A223-4009-AE79-CAE506EE173EA95C3262-1915-4DC9-BB46-2DC1F32001BFA1B589B2-F0D9-4D6A-80AD-2FB898DCE621BBB20BBF-1F6B-45ED-BC8D-8EDD3FA43765

Comments

Related posts