ប្រជាជនក្រីក្រដែលទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តកើនឡើងក្នុងបរិបទកូវីដ១៩

 

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

MC៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាជនក្រីក្រក្នុងបរិបទកូវីដ១៩ ដើម្បីបន្តជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ខណៈដែលប្រជាពលរដ្ឋ ដែលត្រូវទទួលបានប្រាក់នេះ នៅតែបន្តកើន ឡើង។ 

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកផែនការ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ- ១៩ ដែលមានបណ្ណសមធម៌ រួមបញ្ចូលទាំងអ្នកបាត់បង់ការ ងារ ឬប្រាក់ចំណូល ដែលធ្វើឱ្យពួកគេធ្លាក់ចូលក្នុងភាពក្រីក្រ។

សំឡេង៖ «នៅពេលរងផលប៉ះពាល់ដោយសារកូវីដចំនួនគ្រួសារកើនជាង២០ម៉ឺនគ្រួសារបន្ថែមទៀត ដែលទទួលបានថវិកាពីរាជរដ្ឋាភិ បាល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែ គិតគូរពីសុខទុក្ខ ការរស់នៅប្រជាជនកម្ពុជាយើង ។ ដូច្នេះហើយក្នុងអំឡុងពេលដែលរងផលប៉ះពាល់ដោយសារកូវីដប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាទៅអគ្គលេខាធិការដ្ឋានគាំពារសង្គមដើម្បីជួយទៅដល់ប្រជា ជនក្រីក្ររបស់យើងដែលរងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ នេះ។ អញ្ជឹងការគិតគូរខ្លាំងសម្រាប់អ្នកប៉ះពាល់ខ្លាំងផ្តោតខ្លាំងចំពោះប្រជាជននិងគ្រួសារក្រីក្ររបស់យើងនេះហើយដែលរងផលប៉ះពាល់ខ្លាំងជាងគេទី១ដំណើរការសេដ្ឋកិច្ចនានាគឺវារងផលប៉ះ ពាល់កាត់បន្ថយល្បឿនកត្តាទាំងអស់នោះហើយធ្វើឱ្យផលប៉ះពាល់ទៅដល់ប្រជាជនក្រីក្រនិងអ្នកធ្វើការនៅក្នុងវិស័យឧស្សាហកម្ម»។ 

អ្នកស្រី សុខ ម៉ៅ ប្រជាពលរដ្ឋមកពីខេត្តព្រៃវែង បានឱ្យដឹងថា ការទទួលបានបណ្ណសម ធម៌នេះ គឺបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃតាមរយៈការទទួលបានប្រាក់ឧបតម្ថភ្ភពីរាជរដ្ឋាភិបាល។សំឡេង៖«ក្នុងដំណាក់កូវីដ ១៩ទទួលបានថវិកាពីរាជ រដ្ឋាភិបាលពិតមែនខ្ញុំអរគុណរាជរដ្ឋាភិបាល ដែលបានផ្តល់ដល់អ្នកក្រីក្រពិតប្រាកដមែនយើងទទួលបានការហូបចុកជារៀងរាល់ខែ »។ 

សូមបញ្ជាក់ថា មុនដំណាក់ កាលកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា មានគ្រួសារក្រីក្រត្រឹមតែជាង៥០ម៉ឺនគ្រួសារនោះទេនៅពេលរងផលប៉ះពាល់ដោយសារកូវីដ១៩ចំនួនគ្រួសារកើនឡើងជាង២០ម៉ឺនគ្រួសារបន្ថែមទៀត ។មកដល់បច្ចុប្បន្នចំនួនគ្រួសារក្រីក្រជាង៧០ម៉ឺនគ្រួសារ បើគិតចំនួនប្រជាជនប្រហែល ២លាន៨សែននាក់ ដែលបានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា៕04C2FA0E-E0A1-4D6D-9E4F-D156222964BBF9791891-84DD-41CB-AE37-520AB761F6AFA21FF1F4-19CF-478B-A860-C61A1DB1B09358C9EF38-224C-42F6-91C2-76169D59440C19333665-EC39-4322-9708-DEE3B601F961

Comments

Related posts