វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ ថ្ងៃទី ០២ ខែកុម្ភៈ ហើយតំបន់មាត់ សមុទ្រ នឹងមានភ្លៀងផ្គររន្ទះ ខ្លាំង។ ដូច្នេះទាមទារឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីសម្ពាធខ្សោយ ទៅមធ្យម ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល មានសីតុណ្ហ ភាពអប្បបរមា មានពី ១៨ ដល់ ២១ °C និង សីតុណ្ហ ភាពអតិបរមា មានពី ៣០ ដល់៣៣ °C ហើយនៅថ្ងៃទី២៧ ដល់ ២៩ ខែមករា នឹងមានភ្លៀងដោយចន្លោះៗ និងមានសម្ពាធពីខ្លាំងទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង ។
ចំណែកឯបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី១៧ ដល់២០ °C និង សីតុណ្ហ ភាពអតិបរមា មានពី២៩ ដល់៣២ °C ហើយនៅថ្ងៃទី២៩ ដល់៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់ រាបភាគខាងកើត ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី១៩ ដល់ ២២°C និង សីតុណ្ហភាពអតិបរមា មានពី ២៧ដល់ ៣០ °C ហើយនៅថ្ងៃទី២៧ ដល់ ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ ៕
Comments