ជនជាតិដើមភាគតិចព្នងនៅភូមិក្បាលរមាស នាំគ្នារំលឹកនូវវប្បធម៌ប្រពៃណីរបស់ខ្លួន

 

 

វិទ្យុជាតិកម្ពុជា  គឹមហឿនស្ទឹងត្រែង ២៦-០១ - ២០២១

M.C ជនជាតិដើមភាគតិចព្នង នៅភូមិឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង  បាននាំគ្នាធ្វើពិធីសែនស្រូវឡើងជង្រុក ឬហៅថា បិទជង្រុក  ដើម្បីបង្ហាញពីប្រពៃ ណីទំនៀមទម្លាប់របស់ជន ជាតិដែលធ្លាប់បានធ្វើជាយូរយារមកហើយ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងជួយបន្តអភិរក្ស។

 អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងធ្វើសេចក្តីរាយ ការណ៍  ក្នុងពិធីសែនស្រូវឡើងជង្រុក នៅភូមិ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង លោក  គ្រុ.យូ  តំណាងឱ្យមេកន្រ្ទាញជនជាតិព្នង  និងជាមេភូមិក្បាល រមាសផងនោះ បានលើក ឡើងថា  ពិធីនេះមិនខុសពីបងប្អូនខ្មែរយើង   ធ្វើពិធីសែនព្រេននៅវត្តអារាមក្នុងរដូវបុណ្យទាន  នោះទេ ។

       លោកបន្តថា បងប្អូនជន ជាតិ ក្រោយពីប្រមូលផលស្រូវហើយ បានកំណត់យកខែមាឃនៅក្នុងសប្តាហ៍ទី២ឬទី៣ខែមករា ជ្រើសរើសយកថ្ងៃណាមួយ ធ្វើពិធី  សែនព្រេនពេលព្រឹកសែនតាមផ្ទះរៀងៗខ្លួន ហើយនៅពេលថ្ងៃ ទើបនាំគ្នាមក ធ្វើពិធីរួមគ្នាម្ដងទៀតនៅ កន្លែងរោងអ្នកតាម្ចាស់ស្រុក។ 

     លោកបន្តថា  ការជួបជុំគ្នាពេលថ្ងៃមេកន្ទ្រាញ ត្រូវសួរនាំ បងប្អូនកូនចៅទាំងអស់ឱ្យដឹង ពីភោគផលដែលទទួលបាននៅក្នុងឆ្នាំនេះ(អ្នកណាបានតិចឬបានច្រើន)ដើម្បីចាត់ចែងការជួយគ្នាទៅវិញទៅមកនៅពេលដែលមានភាពខ្វះខាតស្បៀង អាហារក្នុងជីវភាពរស់នៅ។  

    លោកស្រី ឃ្លឿប ជា  បានទទួលស្គាល់ថា  ការគោរពប្រពៃណីនេះ ក៏ចង់ឱ្យបងប្អូនទុកដាក់ភោគផលដែលខំធ្វើបានមកហើយឱ្យនៅគង់វង្ស ប្រើប្រាស់ឱ្យចេះសន្សំសំចៃ  និងសម្តែងការដឹងគុណចំពោះព្រះមេ ដែលជួយចិញ្ចឹមជីវិត  ឱ្យរស់រានមានបានទាំងកូន ចៅមកដល់សព្វថ្ងៃនេះ។   

     លោកស្រីបន្តថា លើកនេះ ក៏ដូចសព្វមួយដងដែរ មេ កន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រី    ប្រមូល គ្នាយកអាហារ នំចំណី  មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង ជាដង្វាយ មកសែន ព្រេន ដល់អ្នកតាចាស់ស្រុក ហៅថា តាកង នៅភ្នំមមី សុំឱ្យពរជ័យមកកូនចៅសុខចម្រើនទាំងអស់គ្នារស់នៅពីតូចរហូត ដល់ចាស់ ។

     លោកច្រូ ញ៉ុង  ជនជាតិព្នងនៅឃុំនេះដែរ  បានបញ្ជាក់ថា ពិធីសែននេះ បងប្អូនជនជាតិព្នង ធ្វើតាមទម្លាប់ដែលមានពីដូនតាមក ជារៀងរាល់ឆ្នាំមិនដែលអាក់ ខានទេ   ដើម្បីឱ្យកូនចៅចងចាំនិងប្រតិបត្តិតាម កុំឱ្យឃ្លៀងឃ្លាតពីអំបូរជនជាតិ ព្រោះបច្ចុប្បន្ននេះអ្វីៗសព្វ គ្រប់ត្រូវផ្លាស់ប្តូរ ដូចជាសម្ភារប្រើប្រាស់ សម្លៀកបំពាក់  ភាសាមួយចំនួននៅក្នុងពិធីសែនព្រេនមួយនេះ។

   សូមបញ្ជាក់ថា  នៅស្រុកសេសានមានអំបូរជនជាតិព្នងនៅឃុំក្បាលរមាស ជនជាតិព្រៅនៅឃុំកំភុន និងជនជាតិគ្រឹងនៅឃុំតាឡាត   ដែលបាននិងកំពុង អភិរក្សនូវប្រពៃណីនេះដូចគ្នា៕AD29B054-4C9F-4457-A2ED-DBAF3C1B19E7052B07EA-36D9-4D52-BFDC-7A899D8B32D194D8B9C4-55C6-489F-8897-E2E88D15D29EE96007EE-9391-41D4-A118-23271CE4C83EF3A51B49-3456-4024-913B-ABA8F9FAC79F61ABC28C-3F1C-47F0-B44F-D88CC28D8BE5

Comments

Related posts