ក្រសួងកសិកម្មលើកទឹកចិត្តឱ្យជ្រើសរើសសហគមន៍ព្រៃឈើ ធ្វើជាគោលដៅបង្កើនផលិតកម្មស្បៀង

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម ណែនាំមន្ទីរកសិកម្មនិងរដ្ឋបាលព្រៃឈើ ជួយគាំទ្រដល់សហគមន៍ព្រៃឈើទូទាំងប្រទេស ធ្វើជាគោលដៅនៃចលនាជំរុញ បង្កើនផលិតកម្មស្បៀង ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើនិងបង្កើនប្រភពចំណូល កែលម្អជីវភាពរបស់ប្រជាសហគមន៍ ។

ក្នុងដំណើរចុះត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍ព្រៃឈើព្រៃហ៊ុស្ថិតនៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ  ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរដ្ឋបាលព្រៃឈើជួយកៀរគរគម្រោងថ្មីៗ ដោយជ្រើសរើសសហគមន៍ព្រៃឈើ ទូទាំងប្រទេសធ្វើជាគោលដៅនៃចលនាជំរុញ និងបង្កើនផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមសត្វ  ត្រី សាកវប្បកម្ម និងដំណាំរួមផ្សំ ដើម្បីបន្តការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍ អេកូទេសចរណ៍។

ឯកឧត្តមបន្តថា ការធ្វើបែបនេះ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើត និងបង្កើនប្រភពចំណូល កែលម្អ ជីវភាពតាមរយ: បង្កើតរបរបន្ថែម ដូចជាចិញ្ចឹមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ រួមទាំងរៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងសហគមន៍ឱ្យបានល្អ ដើម្បីពង្រីកវិស័យអេកូទេសចរណ៍ ធ្វើផ្លូវ ការពារភ្លើងឆេះព្រៃ បោះបង្គោលព្រំដីសហគមន៍ និង ធ្វើប្លង់ដីកម្មសិទ្ធិ ចៀសវាងការទន្រ្ទានដីព្រៃឈើរដ្ឋធ្វើជាកម្មសិទ្ធិ។ 

ប្រធានសហគមន៍ព្រៃឈើព្រៃហ៊ុ បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានផ្ទៃដីទំហំ ៤០៨ហិកតា មានសមាជិកសរុបចំនួន ៥១៧ គ្រួសារ (ពីរភូមិគឺ ភូមិដំរីស្លាប់ ២១៧គ្រួសារ និងភូមិសង្គម ៣០០គ្រួសារ)។  ហើយសហគមន៍បានទទួលប្រយោជន៍ពីផល និង អនុផលព្រៃឈើសំខាន់ៗមានដូចជា៖ ផ្លែគុយ ផ្សិត ដំឡូង វល្លិ៍ និងរំពាក់ជាដើម។ 

បច្ចុប្បន្នរដ្ឋបាលព្រៃឈើបាននាំយកគម្រោងស្តីពីប្រព័ន្ធកសិ-រុក្ខកម្ម លើដី ១០ហិកតា ជីកអណ្តូងខ្នោះ ០១ អណ្តូងប្រើប្រាស់ សូឡាប៊ូមទឹក ០១ ជីកស្រះទឹក ០១ សាងសង់ស្នាក់ការយាមនិងតម្លើងរោងដាំបន្លែ (Green house) ចំនួន ០២ផងដែរ។ ផ្ទៃដី ៦ហិកតា បានដាំឈើពាណិជ្ជកម្ម រយៈពេលវែង មធ្យម និងខ្លីចំនួន ១២,៣៥០ដើម ក្នុងនោះមានគ្រញូងចំនួន៨០០០ដើម ធ្នង់១០០០ដើម បេង១០០០ដើម អង្កាញ់១០០០ដើម ច្រេស ១០០០ដើម ខ្នុរ១០០ដើម ស្តៅ២០០ដើម និងស្វាយ៥០ដើម៕8783DF80-8D1C-4E9E-8A1D-1F11ABF62DA7C60953B6-0E6F-44D0-977C-E737DBB895B0130CF996-26B3-4230-BD39-06814F19DBBE858042EE-73AA-43AF-8BF3-6B758C61DEFA09E50963-97E4-4A23-863F-9E4A07D4A56E

Comments

Related posts