សម្តេចក្រឡាហោម ណែនាំដល់ក្រសួងផែនការឱ្យបង្កើនសមត្ថភាពមន្ត្រីជំរឿននិងស្ថិតិ ឱ្យល្អថែមទៀត

                                                                                                                               ​

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស                                                                                                                                                                           ​

ភ្នំពេញ៖ សម្តេចក្រឡាហោម ណែនាំដល់ក្រសួងផែនការត្រូវបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីធានាឱ្យការធ្វើជំរឿននិងស្ថិតិលើកក្រោយៗ ឱ្យកាន់តែល្អថែមទៀត ដើម្បីធានាបាន ភាពច្បាស់លាស់ប្រកបដោយសុក្រឹតភាព ។ 

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី “ លទ្ធផលចុងក្រោយនៃជំរឿនទូទៅ ប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩  កាលពីថ្ងៃទី២៦ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចការជំរឿន និងស្ថិតិប្រជាពលរដ្ឋនេះ គឺជាកិច្ចការដ៏ធំរបស់ជាតិ និងមានសារសំខាន់ ណាស់ ដើម្បីទទួលបាននូវតុល្យភាព រវាងប្រជាជន និងការអភិវឌ្ឍ ។

សម្តេចក្រឡាហោម បានជំរុញឱ្យមានការផ្តោតសំខាន់លើការប្រើប្រាស់ទិន្នន័យជំរឿន ជាទិន្នន័យមានគុណភាពល្អ គួរជឿទុកចិត្តបាន ក្នុងការរៀបចំគោលនយោបាយ ការសម្រេចនានា និងដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព  ការវាស់វែង ការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធី ផ្សេងៗទៀត ។ ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយ សម្បូរបែប ធានាឆ្លើយតប សេចក្តីត្រូវការប្រីប្រាស់ទិន្នន័យគ្រប់ប្រភេទ រួមទាំងការសិក្សា ស្រាវជ្រាវ និងតម្រូវការទិន្នន័យសម្រាប់ថ្នាក់ក្រោមជាតិ តាមដែលអាចធ្វើបាន  ។ ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូអភិវឌ្ឍន៍ សម្រាប់ធ្វើជំរឿននានាឱ្យបានក្នុងពេល ខាងមុខ មានជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម សុទ្ធសឹងមានសារប្រយោជន៍សម្រាប់ការ អភិវឌ្ឍប្រទេស  ។ ត្រូវយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល កសាងសមត្ថភាព និង អភិវឌ្ឍធនធានមនុស្សជាប្រចាំ ពីព្រោះថាការងារស្ថិតិ ជាការងារលំបាកស្មុគស្មាញ ពាក់ព័ន្ធនឹងគ្រប់វិស័យ ទាមទារការបណ្តុះបណ្តាល និងបទពិសោធន៍អនុវត្តជាក់ស្តែង ក្នុងការធ្វើជំរឿន អង្កេត ដែលជាការបណ្តុះបណ្តាលក្នុងការងារជាក់ស្តែងផងដែរ ។ ត្រូវពង្រឹងប្រព័ន្ធស្ថិតិជាតិឱ្យបានល្អប្រសើរ តាមរយៈការពង្រឹងការអនុវត្តបទបញ្ញត្តិស្ថិតិ យន្តការ សម្របសម្រួលដោយក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិ ជាដើម និងជំរុញការអភិវឌ្ឍ ប្រព័ន្ធស្ថិតិឱ្យស្របតាមច្បាប់ស្តីពីស្ថិតិ និងស្របតាម យុទ្ធសាស្រ្តជាតិ សម្រាប់អភិវឌ្ឍន៍ស្ថិតិ ដើម្បីចៀសវាងភាពជាន់គ្នាក្នុងការអង្កេត និង ភាពប្រទាំងប្រទើសក្នុងការផ្សព្វផ្សាយលទ្ធផល ក៏ដូចជាប្រសិទ្ឋភាព និងការទទួលបាននូវ ទិន្នន័យស្ថិតិគ្រប់ជ្រុងជ្រោយដែលមានគុណភាពគួរទុកចិត្តបាន  ។

យោងតាមលទ្ធផលជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាមានចំនួនប្រជាជនសរុប ១៥.៥៥២.២២១ នាក់ ក្នុងនោះប្រុសចំនួន ៧.៥៧១.៨៣៧នាក់ ស្មើនឹង៤៨.៧ភាគរយ ដោយឡែកស្រីចំនួន៧.៩៨០.៣៧៤នាក់ ស្មើនឹង៥១ .៣ភាគរយ៕BF1AA934-1C4C-48C9-9E7C-433451DF06BF410B411C-A4FF-4FA1-BA37-DD535AE81516

Comments

Related posts