បទល្មើសព្រៃឈើត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង នៅពេលបង្កើតឱ្យមានបណ្តាញថ្នាក់មូលដ្ឋានឧទ្យានជាតិភ្នំគូលេន

                        ​

វិទ្យុជាតិកម្ពុជា លោកអេង យូ                                 ​

MC. មន្រ្តីបរិស្ថានបានឱ្យដឹងថា បញ្ហាបទល្មើសព្រៃឈើត្រូវបានកាត់បន្ថយស្ទើរទាំងស្រុង នៅពេលបង្កើតឱ្យមានបណ្តាញ ថ្នាក់មូលដ្ឋានឧទ្យានជាតិភ្នំគូលេន។ បណ្តាញថ្នាក់មូលដ្ឋានមានតួនាទីចូលរួមសម្របសម្រួល ការពារការកាប់ទន្ទ្រានយកដី សម្រាប់ធ្វើកសិកម្ម និងអភិរក្សព្រៃឈើនៅឧទ្យានជាតិភ្នំគូលេន។

អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

លោក រ៉ាត់ រឿយ ប្រធានបណ្តាញថ្នាក់មូលដ្ឋានឧទ្យានជាតិភ្នំគូលេនបានឱ្យដឹងថា បណ្តាញថ្នាក់មូលដ្ឋានឧទ្យានជាតិ ភ្នំគូលេន ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០១៨ ដោយក្រសួងបរិស្ថាន ដើម្បីងាយស្រួលក្នុងទំនាក់ទំនងជាមួយស្ថាប័ន ពាក់ព័ន្ធ និងជួយការពារអភិរក្សតំបន់ព្រៃឈើនៅមូលដ្ឋានផ្ទាល់ ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ ចំនួន៥ លើខ្នងភ្នំគូលេន ដែលសហគមន៍ទាំងនោះមានតួនាទី ការពារនិងអភិរក្សព្រៃឈើធម្មជាតិ និងការលើកកម្ពស់ ជីវភាពតាមរយៈអេកូទេសចរណ៍ជាដើម។

លោកបន្តថា បណ្តាញថ្នាក់មូលដ្ឋានឧទ្យានជាតិភ្នំគូលេន មិនត្រឹមតែទប់ស្កាត់បទល្មើសព្រៃឈើ បានទំាងស្រុងប៉ុណ្ណោះទេ ថែមទំាងបានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យចូលរួមដាំដើមឈើឡើងវិញ ដើម្បីធានាឱ្យតំបន់នោះ នៅតែរក្សាបានភាពបៃតង មានជំរកឈើក្រាស់ៗសម្រាប់ការរស់នៅរស់ពពួកជីវៈចម្រុះនិងទាក់ទាញភ្ញៀវទេសចរ។

សំឡេង៖សហគមន៍នីមួយៗមានតួនាទីទាក់ទងនិងការការពារអភិរក្សសហគមន៍របស់ពួកគាត់ ហើយនិងលើកកម្ពស់ ជីវភាពពួកគាត់ តាមរយៈអេកូទេសចរណ៍ យើងដឹងហើយថានៅតំបន់ឧទ្យានជាតិភ្នំគូលេន គឺជាតំបន់ដែលរេចរឹល ព្រៃឈើច្រើន អ៊ីចឹងបានក្រសួងបរិស្ថានបង្កើតឱ្យមានតួនាទីជាបណ្តាញ ដើម្បីជួយទំនាក់ទំនងនិងរាយការណ៍សកម្មភាព នានា ការបង្កើតតួនាទីបណ្តាញឃើញថា មានការថយចុះ សកម្មភាពកាប់ព្រៃឈើច្រើន បើកាលពីមុនមិនទាន់មានបណ្តាញ ជាពិសេសនៅឆ្នាំ២០១៥ដល់២០១៧ចន្លោះឆ្នាំនោះមានការកាប់ព្រៃ រុករានដីព្រៃធ្វើចម្ការចន្ទី ធ្វើជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ផ្ទាល់ តែដោយឡែកយើងបានធ្វើការហ្នឹងឡើងមក កាត់បន្ថយសូម្បីតែបច្ចុប្បន្ននេះគឺសឹងតែគ្មាន មានដែរគឺ១ឬ២ករណីក្នុង មួយឆ្នាំ ដោយសារគាត់មិនទាន់យល់។

គួរជម្រាបផងដែរថា ប្រព័ន្ធអេកូឡូស៊ីព្រៃឈើឧទ្យានជាតិភ្នំគូលេន ទោះបីដាច់ដោយដុំនៅតាមកន្លែងជាច្រើនក៏ដោយ តែផ្តល់ជាទីជម្រកសំខាន់ៗ សម្រាប់សត្វជាច្រើនប្រភេទ ដែលរងការគំរាមគំហែងនៅលើពិភពលោក។សេវាប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដែលផ្តល់ដោយឧទ្យានជាតិនេះ ផ្តោតលើតួនាទីស្នូលនៃតំបន់ព្រៃឈើ ដ៏ធំទូលាយ នៅក្នុង ខេត្តសៀមរាប ដែលដើរតួជាប្រភពទឹកចម្បងសម្រាប់ទីក្រុងសៀមរាប និងល្អាងទឹកក្រោមដី ដែលរក្សាស្ថិរភាព គ្រឹះប្រាសាទអង្គរ៕0B97AF3B-56EB-4C09-9EFA-A65141034DF4B35F2288-E72F-4985-900F-1FA4310CE32C6A702846-4855-4EC3-8ABD-01575E1198C86A702846-4855-4EC3-8ABD-01575E1198C8C9D535B1-4BDF-4781-AC00-FE321B77C8935978CEE8-5358-4E1E-95C6-E1114FAE45AC10834CE0-124E-4120-BD01-F071A0F38E26

Comments

Related posts