ផ្លូវបេតុងចូលទៅកាន់ភូមិកាតូត នៅឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ហើយ

 

វិទ្យុជាតិកម្ពុជា៖   គឹមហឿនស្ទឹងត្រែង  ០១ /០២ / ២០២១

MC៖  ផ្លូវបេតុងប្រវែងជាង៦០០ម៉ែត្រទទឹង០៦ម៉ែត្រ  ចូលទៅកាន់ភូមិកាតូត នៅឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ហើយ  ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ បានធ្វើចរាចរណ៍ទៅមក បានស្រួលនៅឆ្នាំ២០២១នេះ។

អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងធ្វើសេចក្តីរាយការណ៍

    ក្នុងពិធីសម្ពោធផ្លូវបេតុង ឯកឧត្តមឡូយសុផាតអ្នកតំណាំងរាស្ត្រមណ្ឌលស្ទឹងត្រែង  មានប្រសាសន៍ទទួលស្គាល់ថា៖ ពីដើមឡើយប្រជាជនរស់នៅតំបន់ភូមិការតូតនេះ  គ្មានផ្លូវចេញចូលទេ  ដោយសារតែមានទឹកហូរចេញពីចង្កេះភ្នំមកបង្កលក្ខណៈងាយស្រួល រស់នៅទើបបងប្អូននាំគ្នាមកនៅតំបន់នេះ ប៉ុន្តែពិបាកក្នុងការធ្វើ ដំណើរ។

          ឯកឧត្តមបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ថែរក្សានូវសមិទ្ធផលផ្លូវដែលយើងមានហើយនេះ ហើយត្រូវ ចូលរួមជាមួយអាជ្ញាធរប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានបន្តទៅទៀត (សំឡេង)................។

       លោក សុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានបាន បញ្ជាក់ថា៖ផ្លូវមួយខ្សែនេះ  ជាទីតាំងចំណុចឆ្លងកាត់ភាពលំបាក ឡើងជម្រាលភ្នំ រអិល ស្ទើរ ឡើងពុំរួច ប្រជាពលរដ្ឋដឹកកសិផល សិស្សនុសិស្សធ្វើដំណើរក៏លំបាក  ទើបអាជ្ញាធរ ស្រុកបានឯកភាពគ្នា សម្រេចចំណាយថវិកាមូលនិធិស្រុកផងនិងឃុំផងជិត៥០០ លានរៀល  សាងសង់ជាផ្លូវបេតុងជូនប្រជាពលរដ្ឋ   ដើម្បីងាយស្រួលធ្វើចរាចរណ៍ទៅមក។ 

      លោក វណ្ណវែង  តំណាងឱ្យជនជាតិដើមភាគតិចព្រៅបានសាទរពេលទទួលបានសមិទ្ធផលនេះ ព្រោះពេលមានផ្លូវបេតុងថ្មីហើយ  បងប្អូនជនជាតិព្រៅនៅភូមិការតូត ធ្វើដំណើរបានស្រួល ជាពិសេស ពេលឈឺម្តងៗ ចេញទៅមន្ទីរពេទ្យខេត្តបានទាន់ចិត្ត។

លោកថា៖បងប្អូនប្រជាពលរដ្ឋនឹងរួមគ្នាថែរក្សា ហាមប្រាមមិនឱ្យរថយន្តធំដឹកធ្ងន់ បើកបរឆ្លងកាត់លើផ្លូវបេតុងនេះទេ ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់បាន យូរអង្វែង។ 

        សូមបញ្ជាក់ថា៖ផ្លូវនេះអាចធ្វើដំណើរចេញទៅភូមិកំភុនក៏បាន   ហើយកសិករដឹកជញ្ជូនផលកសិកម្មចេញទៅផ្លូវជាតិលេខ ៧៨  ទៅកាន់ទីប្រជុំជន (អូរពងមាន់)ក្រចេះ ស្ទឹងត្រែង រតនគិរី និងទៅដល់ទីរួមខេត្តស្ទឹងត្រែងផងដែរ៕697B678E-F6FB-48E8-B8E9-AFC61E29F6F0DFBDBFCD-4CFA-4A73-8F97-767DDD17AF65DAEC6457-0ED5-45F2-AED3-153D0840A19736C8C641-9C89-48E2-8B98-2C96D896D7D2DB508506-A66D-4ABA-89E4-3CAF59C4272F

Comments

Related posts