សម្តេចតេជោ ជំរុញឱ្យក្រុមហ៊ុនពន្លឿនការសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ឱ្យបានឆាប់

                                                             ​

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០១ ០២ ២០២១                                                                                                                                                                                  ​

MC៖  សម្តេចតេជោបានជំរុញឱ្យក្រុមហ៊ុនពន្លឿនការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ឱ្យបានរួចរាល់នាពេល ឆាប់ៗ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជន និងធានាតុល្យភាពក្នុងការប្រើប្រាស់ទឹកស្អាត ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នាព្រឹកថ្ងៃទី០១ ខែ កុម្ភៈ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នការផលិតទឹកស្អាត ក្នុងរាជធានីភ្នំពេញមានសមត្ថភាពតែ ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលតម្រូវការប្រើប្រាស់មានរហូតដល់ ៧៥៦,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ។ សម្តេចតេជោបញ្ជាក់ថា សព្វថ្ងៃនេះមានប្រជាពលរដ្ឋប្រមាណ៤ម៉ឺនគ្រួសារឬស្មើនឹង១២ ភាគរយ បានជួបប្រទះនូវបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ ដោយសារសម្ពាធទឹកខ្សោយមិនដល់ កន្លែងខ្លះមិនអាចតភ្ជាប់បាន ដោយសារតែលើសពីតម្រូវការខ្លាំងពេក ដូច្នេះដើម្បីបំពេញនូវសេចក្តីត្រូវការក្នុងការប្រើប្រាស់ទឹកស្អាតក្នុងរាជធានីភ្នំពេញនេះ សម្តេចស្នើឱ្យក្រុមហ៊ុនសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ពន្លឿនក្នុងការសាងសង់ឱ្យបានឆាប់រហ័សដើម្បីបំពេញសេចក្តី ត្រូវការរបស់ប្រជាជន ។

សំឡេង « យើងមិនត្រូវភ្លេច សេចក្តីត្រូវការនិងការផ្គត់ផ្គង់ដែលត្រូវពន្លឿននៃការសាងសង់ ប្រសិនបើអាចធ្វើទៅរួច ក្រុមហ៊ុន វ៉ាង ស៊ី គួរតែពន្លឿនបន្តិច នៃល្បឿននៃការសាងសង់ប្រសិនបើអាចធ្វើបានទេ ព្រោះអ្វីឥឡូវនេះតម្រូវការទឹកស្អាតនៅទីក្រុងភ្នំពេញមានចំនួន៧៥៦,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ក្នុងពេលដែលសមត្ថភាព ផ្គត់ផ្គង់របស់យើងមានត្រឹមតែ៦០ម៉ឺនម៉ែត្រគូប ដូច្នេះសព្វថ្ងៃនេះយើងកំពុងខ្វះ១៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នេះជាចំណុច ដែលយើងត្រូវខិតខំដោះស្រាយ ដូច្នេះមានប្រជាជនប្រមាណ៤ម៉ឺនគ្រួសារ ស្មើនឹង១២ភាគរយនៃចំនួនប្រជាជន ដែលកំពុង ជួបបញ្ហាប្រើប្រាស់ទឹក ដូចជាសម្ពាធទឹកខ្សោយ ទឹកទទួលបានតែពេលយប់ ឬកំពុងរង់ចាំទទួលទឹកស្អាតពីរដ្ឋ ។ អ៊ីចឹងបញ្ហានេះវាបានកើតនូវរដូវប្រាំងឆ្នាំ២០២០និងឆ្នាំ២០២១នេះ ហើយនឹងអាចដើមឆ្នាំ២០២២ ប៉ុន្តែវានឹងបានដោះស្រាយ នៅក្នុងដំណាក់កាលជំហានទី១ ដែលនឹងបញ្ចប់ការសាងសង់ឆ្នាំ២០២២ ប៉ុន្តែប្រសិនបើក្រុមហ៊ុនអាចបង្កើនល្បឿននៃការ សាងសង់បានលឿនជាងនេះ នឹងធ្វើឱ្យ១៥ម៉ឺនគ្រួសារនេះត្រូវបានដោះស្រាយ ។ អ៊ីចឹងនេះហើយជាអតុល្យភាពដែលខ្ញុំ តែងតែលើកយកមកនិយាយ អតុល្យភាពតម្រូវការនិងការផ្គត់ផ្គង់ » ៕22CFC03A-88A0-4DD8-96BE-B7959305549F9E26E6EF-CAC1-4E8A-AF65-9AB7CB94B352

Comments

Related posts