ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងនិយាយថាព្រឹត្តិការណ៍អូឡាំពិកអាចជាឱកាសសម្រាប់កិច្ចពិភាក្សារវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១

ប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in បាននិយាយកាលពីថ្ងៃចន្ទនេះថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ អាចផ្តល់ឱកាសបើកការចរចាឡើងវិញរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក កូរ៉េខាងជើងនិងជប៉ុន និងកូរ៉េទាំងពីរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៍មានReuters ចេញផ្សាយនៅថ្ងៃចន្ទ ទី០១ ខែមីនា ។

ថ្លែងនៅក្នុងពិធីប្រារព្ធខួបលើកទី ១០២ នៃទិវាចលនាឯករាជ្យ ថ្ងៃទី ១ មីនា នៅទីក្រុងសេអ៊ូលលោកMoonក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើការជាមួយប្រទេសជប៉ុនដើម្បីទទួលបានជោគជ័យនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដែលអាចជួយប្រទេសទាំងពីរឱ្យងើបឡើងវិញពីការឆ្លងរីករាលដាលនៃវីរុសCorona៕

Comments

Related posts