ក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ាធ្វើបាតុកម្មម្តងទៀតបន្ទាប់ពីចលាចលក្រោយរដ្ឋប្រហារបង្ហូរឈាម

 

វិទ្យុជាតិកម្ពុជា សម្រួលដោយកញ្ញា ខៀវ ណាវីន ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១

MC.ក្រុមអ្នកតវ៉ាបានដើរក្បួន នៅក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃច័ន្ទនេះ ដើម្បីប្រឆាំងនឹងការបង្ក្រាបរបស់កម្លាំងសន្តិសុខដែលបានសម្លាប់មនុស្សយ៉ាងតិច ១៨ នាក់នៅមួយថ្ងៃមុននេះ ខណៈការអំពាវនាវបានកើនឡើងសម្រាប់ការឆ្លើយតបអន្តរជាតិដែលមានសាមគ្គីភាពជាងមុនបន្ទាប់ពីអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីរដ្ឋប្រហារមួយខែកន្លងមក។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានReuters នៅថ្ងៃទី១ ខែមីនា។
ការប៉ះទង្គិចគ្នាបានកើតឡើង នៅផ្នែកផ្សេងៗនៃប្រទេសកាល ពីថ្ងៃអាទិត្យហើយប៉ូលីសបាន បើកការបាញ់ប្រហារទៅលើហ្វូងមនុស្សនៅក្នុងទីក្រុងយាំង ហ្គូន ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា បន្ទាប់ពីការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងការព្រមានដែលអ្នកតវ៉ាទាមទារឱ្យមានការស្តាររដ្ឋាភិបាលរបស់លោកស្រីអ៊ុងសានស៊ូជីឡើងវិញ។ 
ប៉ូលីសដែលមានកាណុងបាញ់ទឹកនិងរថយន្តយោធាត្រូវបានគេប្រមូលផ្តុំនៅចំណុចបាតុកម្មនានាក្នុងទីក្រុងយាំងហ្គូននៅថ្ងៃច័ន្ទ។ក្រុមមនុស្សបានសម្គាល់ការស្លាប់របស់បាតុករ ដោយផ្កាកុលាបក្រហមនិងសដែលព័ទ្ធជុំវិញដោយផ្កាលឿងសនិងផ្កាឈូកនៅមុខសាលាដែលមានបាតុករម្នាក់ត្រូវបានសម្លាប់។នៅតាមបណ្តោយផ្លូវមួយក្នុងទីក្រុង យាំងហ្គូនក្រុម បាតុករបានយករូបថតរាប់រយសន្លឹកនៃមេដឹកនាំរបបយោធាក្រាលទៅលើដី ដោយមានភ្ជាប់ជាមួយនូវពាក្យថា“ ខ្មាស់អៀនចំពោះអ្នកផ្តាច់ការ យើងមិន ដែលអត់ទោសឱ្យអ្នកទេ” ។យោធាមិនបានអត្ថាធិប្បាយពីអំពើហឹង្សាកាលពីថ្ងៃអាទិត្យទេ ហើយអ្នកនាំពាក្យប៉ូលីសនិង យោធាក៏មិនបានឆ្លើយតបការអំពាវនាវនេះដែរ៕

Comments

Related posts