អភិបាលខេត្តកំពង់ចាមជំរុញដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ កែលម្អសោភ័ណភាពស្តាតបាល់ទាត់ខេត្តឡើងវិញ និង ពិនិត្យមើលបញ្ហាជនអនាថា

វិទ្យុជាតិកម្ពុជា៖ លោកហ៊ាង ចាន់ថា

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមជំរុញដល់មន្ទីរអប់រំ យុវជន និង កីឡា កែលម្អស្តាតបាល់ទាត់ខេត្ត ឡើងវិញ ដើម្បីបង្កើនសោភ័ណភាព និងរក្សាកិត្តិយសមុខមាត់របស់ខេត្ត។
ឯកឧត្តមអភិបាលខេត្តបានណែនាំដូច្នេះ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ឯកឧត្តមបន្តថា ស្តាតបាល់ទាត់ខេត្តកំពង់ចាម បច្ចុប្បន្នឃើញថា ក្នុងទីលានមានស្មៅដុះច្រើន និងមិនសូវមានការថែទាំ ទើបធ្វើឲ្យកីឡដ្ឋានបាល់ទាត់មួយនេះ ប្រែក្លាយទៅជាបាត់បង់សោភ័ណភាព ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្ទីរសង្គមកិច្ច អតីត យុទ្ធជន  និង យុវនីតិសម្បទាខេត្ត សហការ ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតី ធ្វើយ៉ាងណាកុំឲ្យមានការ       បង្កភាពអនាធិបតេយ្យដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មហាជន ពោលគឺត្រូវប្រើប្រាស់ ទីតាំងដែលមានស្រាប់ សម្រាប់ពួកគាត់និងត្រូវជួយពិនិត្យព្យាបាល និងធ្វើការស្វែងរកសាច់ញាតិពួកគាត់ឲ្យជួយទទួលខុសត្រូវផង ៕photo_2021-03-04_16-39-54

Comments

Related posts