ខេត្តមណ្ឌលគិរីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាល

វិទ្យុជាតិកម្ពុជា៖លោស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញ បានអញ្ជើញចុះពិនិត្យមើលការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ សុីណូហ្វាមដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅក្រុងសែនមនោរម្យ។ 

IMG_20210304_192514_060-1

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ដ។ តែពេលនេះយើងផ្តល់អាទិភាពដល់មន្រ្តីសុខាភិបាល និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តជាមុនសិន ដែលជាកងកម្លាំងជួរមុខ និងមានការប្រឈមខ្ពស់។ 

IMG_20210304_192531_647

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩នៅឡើយ តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមទីតាំងសម្រាប់ធ្វើចត្តាឡីស័កចំនួន ០៤ទីតាំង ហើយប្រជាពលរដ្ឋកំពុងនៅជាប់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ សរុបចំនួន ២១នាក់ ដែលពួកគាត់ធ្វើដំណើរពីតាមបណ្តាខេត្ត ដែលប្រឈមខ្ពស់ មកខេត្តមណ្ឌលគិរី ។ 

IMG_20210304_194127_762

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខាងតែបាននូវរោគរាតត្បាតកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាការដាក់ចេញរបស់ក្រសួងសុខាភិបាល ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមមនុស្សច្រើន កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

IMG_20210304_192538_153

លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរយៈ ពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែមីនា ២០២១ មានក្រុមគ្រូពេទ្យ កម្លាំងនគរបាលសរុប 

១ ១៥១នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងដំណាក់កាលទី១។ លោ

កវេជ្ជបណ្ឌិត បន្ថែមថា ការស្ម័គ្រចិត្តចាក់វ៉ាកសាំងនេះ ក៏មានក្រុមគ្រូពេទ្យជំនាញ សួរនាំអំពីព័ត៌មានលំអិតលើបញ្ហាសុខភាពជាមុន ទើបផ្ដល់ការចាក់វ៉ាក់សាំង ក្នុងករណីក្រុមគ្រូពេទ្យបានទទួលព័ត៌មានពីបញ្ហាសុខភាពណាមួយ ជាចំណុចក្នុងបម្រាមហាមឃាត់របស់វ៉ាក់សាំង គឺមិនអាចផ្ដល់ការចាក់បានទេ៕

Comments

Related posts