រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកអាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ  ចេញ-ចូលខេត្តព្រះសីហនុមួយរយៈសិន 

វិទ្យុជាតិកម្ពុជា យី វិច្ឆិកា 
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសផ្អាកអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និង មធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលខេត្តព្រះសីហនុមួយរយៈសិន លើកលែងតែរថយន្តដឹកទំនិញ ដើម្បីទប់ស្កាត់ កុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំងឡើង។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលវិទ្យុជាតិកម្ពុជាទទួលបានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹងដល់ លោក លោកស្រីជាម្ចាស់ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ អ្នកបើករថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យផ្អាកធ្វើអាជីវកម្ម ដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទ ចេញ-ចូល ខេត្តព្រះសីហនុមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងមានការឆ្លងរាលដាលបន្ថែមទៀតទៅដល់ ទីតាំងដទៃ នាំឱ្យមានការពិបាកក្នុងការគ្រប់គ្រង។ ចំពោះរថយន្តដឹកជញ្ជូនទំនិញនៅបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវកម្រិត ចំនួនមនុស្សជាក់លាក់ត្រឹម ២នាក់ គឺអ្នកបើកបរម្នាក់ និងជំនួយការអ្នកបើកបរម្នាក់ ។ 
 ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំណើរចេញ-ចូល ទៅ-មករាជធានី ខេត្តផ្សេងមួយរយៈសិន ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជា មណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន ។
សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅ
តាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនរួមមាន៖ ៣ ការពារ 
 និង ៣កុំ ។ ក្នុងករណ៌ចាំបាច់ត្រូវចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ជាប់ជានិច្ច ៕

Comments

Related posts