ក្រសួងប្រៃសណីយ៍នឹងបន្តចាត់វិធានការលើប្រតិបត្តិករទូរគមនាគមន៍ដែលមិនអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងគ្មានអាជ្ញាបណ្ណ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹង ចាត់វិធានការលើប្រតិបត្តិករទូរគមនាគមន៍ដែលមិនអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងក្រុមហ៊ុនដែលធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ដើម្បីធានាការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញនិងការផ្តល់សេវាទូរគមនាគមន៍​ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព គុណភាព ភាពអាចទុកចិត្តបាន ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២១ នេះ មានប្រតិបត្តិករដែលបានទទួលអាជ្ញាបណ្ណផ្តល់សេវាទូរគមនាគមន៍មានចំនួន៤៩ ក្រុមហ៊ុន។

ដើម្បីរៀបចំវិស័យទូរគមនាគមន៍ឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចាត់វិធានការលើ​​ប្រតិបត្តិករទូរគមនាគមន៍ដែលមិនអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងក្រុមហ៊ុនដែលធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ជាបន្តបន្ទាប់។ បន្ថែមពីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមអំពាវនាវដូចជា  ប្រតិបត្តិករទូរគមនាគមន៍មិន​​ត្រូវសហការ​​និងលក់ដុំសេវាអ៊ីនធឺណិតដល់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ​​ដើម្បីចែក​​ចាយសេ​​វាអ៊ីនធឺណិត​​​​បន្តដល់អតិថិជន​​ចុងក្រោយ និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់សេវាអ៊ីនធឺណិតដែលផ្ដល់ដោយក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ។


ដើម្បីទទួលបានព័ត៌មានច្បាស់ថា ប្រតិបត្តិករទូរគមនាគមន៍ដែលជាដៃគូ ធ្វើអាជីវកម្មស្របច្បាប់ សូមប្រតិបត្តិករនិងសាធារណ​ជនទាំងអស់ពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជីបច្ចុប្បន្នភាពឈ្មោះប្រតិបត្តិករដែលមានអាជ្ញាបណ្ណតាមរយៈគេហទំព័ររបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលមានអាសយដ្ឋាន www.trc.gov.kh។


ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍និងសាធារណជន មានព័ត៌មានអំពីក្រុមហ៊ុនធ្វើអាជីវកម្មផ្តល់សេវាអ៊ីនធឺណិតខុសច្បាប់ សូមមេត្តាផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕photo_2021-03-05_15-00-34photo_2021-03-05_15-00-33photo_2021-03-05_15-00-32photo_2021-03-05_15-00-32 (2)photo_2021-03-05_15-00-31photo_2021-03-05_15-00-30photo_2021-03-05_15-00-29

Comments

Related posts