កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣គ្រោងរៀបចំឡើង ទៅចុងឆ្នាំ២០២១ វិញ

វិទ្យុជាតិកម្ពុជា៖ លោក ហុក សុខរិន

MC៖  ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ  បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបតាមរយៈប្រព័ន្ធវីដេអូ ដោយគាំទ្រជាឯកច្ឆ័ន្ទ ដល់កម្ពុជាលើកកាលបរិច្ឆេទ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ទៅចុងឆ្នាំ ២០២១ វិញ ដោយសារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩  នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ  ។
 
  យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងការ បរទេស និង សហប្រតិបត្តិការអន្តរជាតិ  ដែលបានចេញ ផ្សាយកាលពីថ្ងៃទី  ៤ ខែ មីនា  ឆ្នាំ ២០២១  ស្ដីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១  បានឱ្យដឹងថា  កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) បានរៀបចំកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ ដឹកនាំ ដោយឯកឧត្តម លុយ ដាវីតរដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប  និង មាន  ការអញ្ជើញចូលរួម ពីឧត្តម មន្រ្តី ទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៃបណ្តាប្រទេស  និង ស្ថាប័ន តំបន់ ជាដៃគូ  ASEM ទាំងអស់ ផងដែរ ។

  ក្នុងឱកាសដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅ ស្របពេលនឹងការប្រារព្ធទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM Day) នៅថ្ងៃ  ០១ មីនា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថា តាមរយៈ  វីដេអូថតទុក ដើម្បីទទួល ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់ឧត្តមមន្រ្តី ASEM ទាំងអស់ និងអបអរ សាទរខួបលើកទី២៥ នៃការ បង្កើតវេទិកាអន្តរតំបន់មួយ នេះ។

   កិច្ចប្រជុំបានគាំទ្រជាឯកច្ឆ័ន្ទ ដល់កម្ពុជា លើកកាលបរិច្ឆេទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ទៅចុងឆ្នាំ ២០២១ វិញ ដោយសារហានិភ័យបណ្តាលមកពីជំងឺកូវីដ-១៩  ដែលនៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ។លើសពីនេះ ការលើកពេល នេះ គឺមិនគ្រាន់តែមានគោល បំណង  ធានាសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ ASEM អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ប៉ុណ្ណោះទេ   ប៉ុន្តែថែមទាំង ធានាឱ្យបានថា អន្តរទំនាក់ ទំនងរបស់ថ្នាក់ដឹកនាំ គឺប្រព្រឹត្តទៅប្រកបដោយ  អត្ថន័យ ហើយធ្វើការផ្លាស់ ប្តូរទស្សនៈដោយត្រង់ទៅ ត្រង់មក និង មានលក្ខណៈស្ថាបនា   លើបញ្ហាតំបន់ និង   សកលទាំងឡាយណា  ដែលប៉ះពាល់ប្រយោជន៍រួម ថែម ទៀតផង ។
 
   កិច្ចប្រជុំបានគាំទ្រទាំងស្រុង លើគំនិតផ្ដួចផ្ដើមរបស់កម្ពុជាស្នើឱ្យមានការរៀបចំវេទិកាអាស៊ី -អឺរ៉ុប  ស្ដីពីស្ត្រីសន្តិភាព និង សន្តិសុខ(Asia-Europe Forum on Women, Peace, and Security) ឱ្យ បានជាប្រចាំ និង ក្លាយជា ព្រឹត្តិការណ៍អមមួយ ក្នុង ចំណោមព្រឹត្តិការណ៍អមនានានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងគោលបំណងធ្វើឱ្យកាន់តែ ប្រសើរឡើង នូវប្រសិទ្ធភាពនៃតួនាទីដ៏សំខាន់របស់ស្រ្តី ក្នុង ការអភិវឌ្ឍ ក៏ដូចជាក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយ  ជម្លោះ និងការថែរក្សាសន្តិភាពជាដើម   ។ជាមួយគ្នានេះ អង្គប្រជុំបានទទួល ស្គាល់ពីតួនាទីរបស់មូលនិធិ អាស៊ី- អឺរ៉ុប (ASEF) ដែល សហការជាមួយកម្ពុជារៀបចំព្រឹត្តិការណ៍អម និង លើកក ម្ពស់ភាពពាក់ព័ន្ធនឹងការ យល់ដឹងពីASEM ផងដែរ ។

   ASEM គឺជាគ្រឹះមួយក្នុងចំ ណោមគ្រឹះនានានៃអភិបាល កិច្ចសកល  ហើយពហុភាគីនិយម ដែលASEM តែងតែផ្តល់សារសំខាន់  គឺនៅតែបន្ត ជាធាតុមិនអាចខ្វះបាន ក្នុង ការចូលរួមដោះស្រាយបញ្ហាប្រឈមសកលផ្សេងៗ ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ជាដើម ។ ក្នុងស្ថានភាព នៃ វិបត្តិដែលពុំធ្លាប់កើតមាននេះ  មូលបទ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានដាក់ចេញ  “ការពង្រឹងពហុ ភាគីនិយម ដើម្បីកំណើនរួម”  នៅតែមានភាពពាក់ព័ន្ធនិង កាន់តែមានសារសំខាន់ថែម ទៀត ។
 
  សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការរង់ ចាំទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូល  ASEM ទាំងអស់ អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានីភ្នំពេញនាចុងឆ្នាំនេះ៕photo_2021-03-04_17-27-09photo_2021-03-04_17-27-11

Comments

Related posts