វិទ្យុជាតិកម្ពុជា
ចិន៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយជាកត្តាសកម្មបំផុតនៃផលិតភាពក្នុងសម័យទំនើប។តើធ្វើយ៉ាងណាអាចឱ្យការច្នៃប្រឌិត ថ្មី ក្លាយជាកម្លាំងចលករដែលមិនចេះអស់សម្រាប់ជំរុញវិបុលភាពនិងភាពរីកលូតលាស់របស់ប្រទេសមួយ គឺជាបញ្ហាប្រឈម ក្នុងយុគ្គសម័យនេះ ដែលចាំបាច់ត្រូវឆ្លើយតប។ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិននៅឆ្នាំនេះ ការច្នៃប្រឌិតថ្មីនិងបច្ចេកវិទ្យាជាបញ្ហាពិភាក្សាដែលទទួលបានការយកចិត្តទុកដាក់បំផុត។
តាមស្ថិតិបានឱ្យដឹងថា នៅឆ្នាំ២០១៩ ថវិកាសម្រាប់សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនៃប្រទេសចិនបានកើនឡើងដល់ ២.២ ទ្រីលានយាន់ប្រាក់ចិន ដែលរក្សាកំណើនជាពីរខ្ទង់ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ហើយទំហំសរុបស្ថិតក្នុងលំដាប់ទី ២ នៅលើពិភពលោក។យោងតាម《របាយការណ៍ស្តីពីសន្ទស្សន៍នវានុវត្តន៍ជាសកល》ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិ បញ្ញាពិភពលោកបានឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ សន្ទស្សន៍នវានុវត្តន៍របស់ចិនបានឈរនៅលំដាប់ទី ១៤ លើពិភពលោក ដែលរក្សានិន្នាការកើនឡើងក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។ ទិន្នន័យទាំងនេះសុទ្ធតែបង្ហាញថា ប្រទេសចិនបានឈានចូល ក្នុង"ជួរប្រទេសបែបច្នៃប្រឌិតថ្មី"ព្រមនិងកំពុងបោះជំហានទៅរកគោលដៅស្តីពីការឈានចូលក្នុង"ជួរមុខប្រទេសបែបច្នៃប្រឌិតថ្មី"។
នាពេលបច្ចុប្បន្ននេះ ដំណាក់កាលអភិវឌ្ឍន៍ បរិយាកាសនិងលក្ខខណ្ឌរបស់ប្រទេសចិន បាននិងកំពុងមានការកែប្រែ ដូច្នេះមានតម្រូវការជាបន្ទាន់ក្នុងការពង្រឹងសមត្ថភាពដែលជំរុញដោយការច្នៃប្រឌិតថី្មផែ្នកបច្ចេកវិទ្យា។ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យារបស់ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះ ដែលលើកស្ទួយ ពីបរិមាណច្រើនទៅរកគុណភាពខ្ពស់។ការដែលយកការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាទៅជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺមានន័យថា ការផ្គត់ផ្គង់តម្រូវការ បរិយាកាស ការសិក្សាស្រាវជ្រាវ ការធ្វើប្លង់ ការវិនិយោគនិងពាណិជ្ជកម្មជាមួយបរទេស ក៏ដូចជាដំណើរវិលជុំទាំងជាតិ និង អន្តរជាតិ សុទ្ធតែត្រូវមានគុណភាពខ្ពស់ផងដែរ។
ប្រទេសចិននឹងពន្លឿនការកសាងប្រទេសបែបច្នៃប្រឌិតថ្មីនិងប្រទេសខ្លាំងក្លាផែ្នកបច្ចេកវិទ្យា។នៅឆ្នាំ ២០៣៥ ខាងមុខនេះ ប្រជាជនចិនជាង ១ ពាន់ ៤ រយលាននាក់ នឹងសម្រេចបាននូវទំនើបភាវូបនីយកម្មជាមូលដ្ឋាន ដែលប្រការនេះនឹងជាការរួម ចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍរបស់មនុស្សជាតិ។គួរតែធ្វើឱ្យមានសុក្រឹតភាពនូវយន្តការស្តីពីការយកការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ទៅជំរុញការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់ ពន្លឿនការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធការអប់រំ ប្រព័ន្ធច្នៃប្រឌិតថ្មី និងប្រព័ន្ធឧស្សាហកម្មទំនើប និងជំរុញបច្ចេកទេស ផលិតផលនិងស្តង់ដាររបស់ចិនឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយគុណភាពខ្ពស់។
ប្រទេសចិននឹងពង្រឹងដោយគ្រប់ជ្រុងជ្រោយនូវការសិក្សាស្រាវជ្រាវជាមូលដ្ឋាននិងការសិក្សាស្រាវជ្រាវដែលអាចប្រើប្រាស់ជាក់ស្តែង។នៅឆ្នាំ ២០២០ ថវិកានៃការសិក្សាស្រាវជ្រាវជាមូលដ្ឋានរបស់ប្រទេសចិនមានអនុបាតលើសពី ៦ ភាគរយ នៃថវិកាសរុបសម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រក្នុងសង្គមទាំងមូលជាលើកដំបូង។ការសិក្សាស្រាវជ្រាវជាមូលដ្ឋានគឺជាដើមប្រភពនៃការច្នៃប្រឌិតថ្មី គួរតែពន្លឿនការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យាលើគ្រប់វិស័យ ក្តាប់ជាប់ឱកាសឱ្យបានមុនក្នុងការប្រកួតប្រជែងខាងបច្ចេកវិទ្យាជាសកលដើម្បីពង្រឹងមូលដ្ឋានក្នុងការកសាងប្រទេសខ្លាំងក្លាផែ្នកបច្ចេកវិទ្យា។
ប្រទេសចិននឹងធ្វើឱ្យយន្តការនៃការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យាមានសុក្រឹតភាព ប្រកាន់ខ្ជាប់នូវស្តង់ដារកំណែទម្រង់ ដែល"មានអំណោយផលដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការចាត់ចែងធនធាននិងមានអំណោយផលដល់ការលើកកម្ពស់ គុណភាពនិងប្រសិទ្ធភាពនៃការអភិវឌ្ឍ" ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចនៃការច្នៃប្រឌិតថ្មីផែ្នកបច្ចេកវិទ្យារួមបញ្ជូលទៅក្នុងប្រព័ន្ធអភិបាលកិច្ចជាតិនិងកំណែទម្រង់ផ្នែករចនា សម័្ពន្ធផ្គត់ផ្គង់ ដើម្បីធ្វើឱ្យកំណែទម្រង់គ្រប់ផែ្នកអាចដើរតួនាទីកាន់តែខ្លាំងឡើងៗ ក្នុងការជំរុញការបង្កើតជានិម្មាបនកម្ម អភិវឌ្ឍន៍ថ្មី។
លទ្ធផលជាផ្លែផ្កាខាងវិទ្យាសាស្ត្រនិងបច្ចេកទេសសំខាន់ៗនៃប្រទេសចិន ដូចជា យានអវកាសវាស់ស្ទង់ Chang E-5 និងយានអវកាសរុករកភាពព្រះអង្គារ Tian wen-1 ជាដើមបាននិងកំពុងធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ដំណឹងល្អអំពីសមិទ្ធផលដ៏សំខាន់ៗជាច្រើនដែលតំណាងឱ្យបច្ចេកវិទ្យាឈានមុខ នៃប្រទេសចិនត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ដែលបានប្រមូលផ្តុំការយកចិត្តទុកដាក់ជាសកល ក៏ដូចជាសមិទ្ធផលថ្មី បានលេចចេញមួយហើយមួយទៀត ដែលបានកែប្រែជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
ពន្លឿនការកសាងប្រទេសជាតិបែបច្នៃប្រឌិតថ្មី ប្រទេសចិនដែលពោរពេញទៅដោយភាពក្លៀវក្លា និងកម្លាំងរស់រវើក កំពុងលោតផ្លោះគោលដៅសំខាន់ៗមួយហើយមួយទៀតក្នុងដំណើរស្វែងរកក្តីសុបិន ! ៕
Comments