អគ្គស្នងការដ្ឋាននគរបាលជាតិផ្អាកការចេញ-ចូលបរិវេណជាបណ្តោះអាសន្ន ចំពោះប្រជាពលរដ្ឋ ឬបុគ្គលដែលពុំមានភារកិច្ច

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិផ្អាកការចេញ-ចូលបរិវេណជាបណ្តោះអាសន្ន ចំពោះប្រជាពលរដ្ឋ ឬបុគ្គលដែល ពុំមានភារកិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យកាន់តែមានប្រសិទ្ធភាព។

យោងតាមសេចក្តីណែនាំរបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្ត តាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សេចក្តីណែនាំលេខ ០០២សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១ និងសេចក្តី ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំមន្ត្រីនគរបាល ជាតិ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដូចជាអនុញ្ញាតឱ្យគ្រប់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំឱ្យមានការផ្លាស់វេនមន្ត្រីប្រចាំការក្នុងអង្គភាព នីមួយៗ ដោយត្រូវធានារក្សានិរន្តរភាពការងារប្រចាំថ្ងៃ។ ដោយឡែកមន្ត្រីដែលមិនត្រូវវេនប្រចាំការ ត្រូវយកចិត្តទុកដាក់បំពេញ ភារកិច្ចនៅផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ ជានិច្ចកាលត្រៀមទទួលការទាក់ទង និងអនុវត្តតាមការណែនាំ។ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ និង៣កុំ ពាក់ម៉ាស់លាងដៃ ឬបាញ់អាល់កុល រក្សាគម្លាត សុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឱ្យបានគ្រប់គ្នាគ្រប់ទីកន្លែង និងកុំនៅកន្លែងសាធារណៈបិទជិតគ្មានខ្យល់ចេញចូល កុំជួបជុំមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបថើបគ្នា ធ្វើការវាស់កម្ដៅនៅច្រកចេញ-ចូលនិងស្កេន QR Code ដើម្បីពិនិត្យ និងទប់ស្កាត់កូវីដ-១៩ ឱ្យបានជាប្រចាំ។

នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បន្តថា រាល់ការរៀបចំកិច្ចប្រជុំ ការប្រារព្ធពិធី ការជួបសំណេះសំណាលនានា ត្រូវផ្អាក ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់កងកម្លាំងដែលមានអាការៈ ក្តៅខ្លួន ក្អក ផ្តាសាយ ឬ មានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅភ្នាក់ងារសុខាភិបាល តាមរយៈទូរស័ព្ទ លេខ ១១៥។ ផ្អាកការអនុញ្ញាតចេញ-ចូលបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ជាបណ្តោះអាសន្ន ចំពោះប្រជាពលរដ្ឋ ឬបុគ្គលដែលពុំមានភារកិច្ច ចាប់ពីពេលនេះ រហូតដល់មានការណែនាំជាថ្មី។ ដោយឡែកសម្រាប់ភ្ញៀវដែលមកទំនាក់ទំនងការងារជាផ្លូវការ ឬ ការងារប្រចាំថ្ងៃ មន្ត្រីតម្រួតបទបញ្ជាប្រចាំការនៅអគ្គស្នង ការដ្ឋាននគរបាលជាតិត្រូវណែនាំភ្ញៀវឱ្យឆ្លងកាត់ទ្វារសម្លាប់មេរោគ(បាញ់អាល់កុល) និងវាស់កម្ដៅ ពីសំណាក់គ្រូពេទ្យប្រចាំ ការ ដោយរក្សាគម្លាតសុវត្ថិភាពមុនអនុញ្ញាតឱ្យចូលជួបនាយកដ្ឋានរដ្ឋបាលទូទៅ ដើម្បីបញ្ជាក់ព័ត៌មាន និងគ្រប់គ្រង អត្តសញ្ញាណបុគ្គល ៕IMG_20210312_155103_705IMG_20210312_155106_083

Comments

Related posts