កសិករខេត្តសៀមរាបប្រមូលផលស្រូវប្រាំងបានជាង៥០ភាគរយហើយ ជាមួយនិងទិន្នផលល្អប្រសើរ

វិទ្យុជាតិកម្ពុជា លោកអេង យូ 

សៀមរាប៖ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ប្រជាកសិករនៅ ខេត្តសៀមរាបកំពុងមមាញឹកក្នុងការប្រមូលផលស្រូវប្រាំងរបស់ខ្លួន ដែលរហូតមកដល់ពេលនេះ សម្រេចបាន៥០,៤ភាគរយ លើផ្ទៃដី ២៣,២៨៥ហិកតា។

លោកប្រធានមន្ទីរកសិកម្មខេត្តបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថាៈទិន្នផលដែលទទួលបាន មានប្រមាណជាង៣តោន ក្នុងមួយហិកតា ហើយជាទូទៅស្រូវក្រអូបមានតម្លៃពី១០៥០រៀលទៅ១១០០រៀល ស្រូវចម្រុះខ្ទង់ពី៨០០រៀលទៅ៩០០រៀល ។

សូមបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាបមានផ្ទៃដីប្រមូលផលចំនួន២៣,២៨៥ហិកតា ក្នុងនោះរួមមាន៖ ស្រូវបង្កើនរដូវចំនួន ២៤៥ហិកតា , ស្រូវប្រដេញទឹកចំនួន ៥ ១០៥ហិកតា , ស្រូវប្រាំងរនាមចំនួន ២ ១៤៥ហិកតា ហើយទិន្នផលប៉ាន់ស្មានជាមធ្យម ជាង ៣តោនក្នុងមួយហិកតា ៕IMG_20210312_155436_573IMG_20210312_155429_235IMG_20210312_155427_007IMG_20210312_155420_821

Comments

Related posts