ខេត្តឧត្ដរមានជ័យប្រកាសផ្អាកការរៀបពិធីមង្គលការ និងពិធីជួបជុំទាំងអស់

 

 

វិទ្យុជាតិកម្ពុជា៖

 

អាជ្ញាធរបានសម្រេចផ្អាកការរៀបពិធីមង្គលការនិងពិធីជួបជុំទាំង អស់ នៅទូទាំងខេត្តឧត្ដរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។

ការសម្រេចផ្អាកមិនឱ្យមាន រៀបចំពិធីផ្សេងៗក្នុងខេត្តឧត្ដរមានជ័យនេះ បន្ទាបពី់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានចេញសារបន្ទាន់មួយ ក្នុងន័យក្រើនរំលឹកដល់បងប្អូនប្រជា ពលរដ្ឋទូទាំងប្រទេសថា«វីរុសកូវីដ- ១៩ បម្លែងថ្មីនេះ សាហាវ ជាង និង ខ្លាំងជាងវីរុស នាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា» ។

គិតរហូតដល់ពេលនេះនៅសល់ ២០ រាជធានី-ខេត្ត ដែលមិនទាន់បានប្រកាសផ្អាកពិធីមង្គលការនិងពិធីផ្សេងៗនៅឡើយ៕IMG_20210313_130350_547IMG_20210313_130352_287

Comments

Related posts