វិទ្យុជាតិកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ពីទីបញ្ជាការស្រាលនៅរដ្ឋបាល រាជធានីភ្នំពេញ បានដាក់បទបញ្ជាដាច់ខាតឱ្យអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ប្រុងប្រយ័ត្នខ្ពស់និងត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ដាច់ខាតកុំឱ្យមានការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុង អាហារ ឬសម្ភារផ្សេងៗទៅក្នុងអគារដែលកំពុងធ្វើចត្តាឡីស័ក។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជា ដល់លោក-លោកស្រីអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុក ដាក់ខ្ពស់លើបណ្តាទីតាំងធ្វើចត្តាឡីស័ក (Lockdown) ក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួននីមួយៗ ដោយសហការជាមួយម្ចាស់ទីតាំង ឬ រដ្ឋបាលនៃអគារត្រូវLockdownនីមួយៗ ដើម្បីបង្កើតទំនាក់ទំនងល្អរវាងអាជ្ញាធរ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅខាងក្នុងអគារ ជាពិសេសត្រូវយកចិត្តទុកដាក់លើការផ្តល់អាហារូបត្ថម្ភ និងបញ្ហាជំងឺឈឺថ្កាត់ផ្សេងៗរបស់ពួកគាត់។
ឯកឧត្តមបញ្ជាក់ថា ការពង្រឹងវិធានការដូច្នេះដើម្បីធានាសុខុមាលភាពសុវត្ថិភាពរបស់អ្នកដែលកំពុងធ្វើចត្តាឡីស័ក៕
Comments