ក្រសួងអប់រំបានដាក់បញ្ជូលគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ទៅក្នុងសិក្សាធិការជាតិ

 

 

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

ភ្នំពេញ៖មន្រ្តីជំនាញក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំបានដាក់បញ្ជូលគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ទៅក្នុងសិក្សាធិការជាតិ ដើម្បីជួយឱ្យសិស្សានុសិស្សកាន់តែមានសមត្ថភាពផ្នែក បច្ចេកវិទ្យាឌីជីថលកាន់តែរឹងមាំឆ្ពោះទៅជំរុញកំណើន សេដ្ឋកិច្ចជាតិ។

 

លោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងបានកែទម្រង់កម្មវិធីសិក្សាចំណេះទូទៅ និងការរៀបចំគោលនយោបាយកំណែទម្រង់អប់រំនៅឧត្តមសិក្សា ដោយផ្តោតទៅលើឧស្សាហកម្ម៤.០ និងបញ្ចូលកម្មវិធីអប់រំស្ទែម (STEM & STEAM) ពីចំណេះទូទៅរហូតដល់ឧត្តមសិក្សា ដែលកម្មវិធីនេះ ដើម្បីផ្សារភ្ជាប់ទៅនិងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា ។

 

លោក បានបន្តថា ក្រសួងក៏មានគោលដៅស្នើឱ្យតាមសាកលវិទ្យាល័យនានា បញ្ជូលការសិក្សាទៅលើឧស្សាហកម្ម៤.០ នេះ ចាប់ពីឆ្នាំទី២ ទី៣ និងទី៤ឡើងទៅ ដើម្បីឱ្យនិសិត្សមាន ជំនាញទន់ បូកជាមួយជំនាញរឹង(ជំនាញ កុំព្យូទ័រ អក្សរសាស្ត្រអង់គ្លេស គណនេយ្យហិរញ្ញាវត្ថុ សេដ្ឋកិច្ចនិងច្បាប់ជាដើម) ដើម្បីឆ្លើយតបទៅនឹងតម្រូវទីផ្សារអាស៊ាន ជាមុខជំនាញដែរស្ថិតនៅក្នុងឧស្សាហកម្ម៤.0។

សំឡេង៖« ក្រសួងអប់រំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឧស្សាហកម្ម៤.០ យើងកំពុងតែអភិវឌ្ឍន៍អំពី(IDP)ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២៥។ឥឡូវក្រសួងអប់រំកំពុងរៀបចំទិន្នន័យនេះ ដើម្បីឆ្លើយតបជាមួយរាជរដ្ឋាភិបាលក្នុងគោលនយោបាយនេះ ។យើងអភិវឌ្ឍដើម្បីជំរុញប្រទេសកម្ពុជាយើងឱ្យឈានឡើងទៅរកប្រទេសអភិវឌ្ឍដែលមានកម្រិតមធ្យម ហើយនិងជំរុញកំណើនសេដ្ឋកិច្ច បង្កើតនៅគុណភាព »។

 

សូមបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ដល់ឆ្នាំ២០២៥ គឺក្រសួងអប់រំ បានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះចាប់តាំងពីឆ្នាំ២០១៥ ក្រោមការដឹកនាំ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជននិងកីឡា ៕

Comments

Related posts