រដ្ឋបាលខេត្តបន្ទាយមានជ័យផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនាជាបណ្តោះអាសន្ន

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនា ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលវិទ្យុជាតិកម្ពុជាទទួលបាន ដោយស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ 

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការ

ប្រមូលផ្តុំមនុស្សច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ ៣ការពារ ៣កុំ កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

 

សេចក្តីជូនដំណឹងបន្តថា ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់និងដើម្បីកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក និងលោក លោកស្រីមេឃុំ-ចៅសង្កាត់ ក្នុងខេត្តបន្ទាយមានជ័យត្រូវតែផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ការប្រារព្ធពិធី

ជប់លៀង និងការជួបជុំតាមបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ។ ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធីដែលបានស្នើសុំរួច ឲ្យលើក

ពេល ឬផ្អាកពិធីដែលមានការ

ប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល០២សប្តាហ៍សិន។

 

សេចក្តីជូនដំណឹងបញ្ជាក់ថា លិខិតរដ្ឋបាលខេត្តដែលចេញ

នាពេលនេះ មិនមានប្រតិកម្មជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឱ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឱ្យលើសពី០៥នាក់(ប្រាំនាក់) ក្នុងមួយតុ ។ ក្នុងករណីដែល

ម្ចាស់ពិធី មិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាព

រដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាកពិធីនៃការជួបជុំនោះជាបន្ទាន់ ។ ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងករណីការផ្អាកជាបណ្តោះអាសន្ន ការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នេះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើង

នោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀត រហូតដល់ រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងឱ្យដំណើរការពិធីឡើងវិញ ៕IMG_20210315_184444_631IMG_20210315_184446_147

Comments

Related posts