អភិបាលខេត្តព្រះវិហារនាំយកអំណោយ សម្ភារការពារជំងឺកូវីដ១៩ ចែកជូនដល់ពន្ធនាគារ និងមណ្ឌលធ្វើចត្តាឡីស័ក២កន្លែង

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

 

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយសម្ភារការពារជំងឺកូវីដ១៩ ចែកជូនដល់ពន្ធនាគារ និងមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្ត ២កន្លែង។

 

ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត បានសូមឲ្យមន្ត្រីអនុរក្សពន្ធនាគារបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជនជាប់ឃុំ ត្រូវឲ្យគាត់ពាក់ម៉ាស់ និងសម្អាតដៃជាប្រចាំ ក្នុងពេលជួបគ្រួសារ និងខាងគ្រួសារត្រូវការពារដូចគ្នា និងរក្សាគម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ ។

 

  ក្រោយពីសំណេះ

សំណាលរួច ឯកឧត្តមបានប្រគល់ជូនអំណោយរួមមាន ម៉ាស់៥០ អាកុល ៩០លីត្រ ទឹកសុទ្ធ២០កេះ ថវិកា ២លានរៀល។

 

នៅថ្ងៃដដែលនោះដែរឯកឧត្តមអភិបាលខេត្តនិងក្រុមការងារបានបន្តចូលជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលប្រចាំការនៅសាលាបឋមសិក្សាស្ថាពរ ដែលនឹងត្រូវត្រៀមរៀបចំធ្វើមណ្ឌលចត្តាឡីស័ក ហើយឯកឧត្តមបានប្រគល់ជូននៅថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបាន ចំនួន ៤ម៉ឺនរៀល និងម៉ាស់ចំនួន ៤ដុំ ផងដែរ។

 

បន្ទាប់មក ឯកឧត្តមបានបន្តចូលជួប

សំណេះសំណាលជាមួយក្រុមគ្រូពេទ្យនិងបងប្អូនដែលមកធ្វើចតាឡីស័ក្ក ចំនួន៧នាក់ ភាគច្រើនជាពលករឆ្លងដែន ដែលក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងឃីតមួយកញ្ចប់ធំ ។ ចំណែកក្រុមការងារ គ្រូពេទ្យប្រចាំនៅទីនោះទទួលបាន ម៉ាស់ ៥ដុំ ទឹកសុទ្ធ១០យួរ អាកុល ១០លីត្រ និងថវិកា ៥លានរៀល ជាអំណោយសម្ដេចតេជោ ហ៊ុន សែន ហើយក្រុមគ្រូពេទ្យ១៣នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ផងដែរ ក្នុងមណ្ឌលចត្តាឡីស័កកម្រិត២ ផ្ទះសំណាក់គ្រូបង្រៀន ក្នុងក្រុងព្រះវិហារ។

 

សូមបញ្ជាក់ផងដែរ នៅក្នុងខេត្តព្រះវិហារបងប្អូនដែលមកធ្វើចត្តាតាឡីស័កមានចំនួន៩៣នាក់ ដោយក្នុងម្នាក់ ៗទទួលបានថវិកា ចំនួន២ម៉ឺនរៀល ជារៀងរាល់ថ្ងៃ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន៕IMG_20210317_144915_420IMG_20210317_144905_419IMG_20210317_144838_444

Comments

Related posts