ក្រសួងសង្គមកិច្ចបង្កើនការរិះរកវិធានការជួយដល់ជនអនាថាក្នុងបរិបទកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

 

ភ្នំពេញ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទា បានសម្តែងការព្រួយបារម្ភ និងរិះរកវិធានការជួយដល់ជនអនាថា ក្នុងបរិបទកូវីដ-១៩ ខណៈក្រសួងកំពុងតែរៀបចំផែនការ ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមជួយ ដល់ជនអនាថាទាំងនោះ ។

 

 លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់វិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាល បានណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបង្កើតគណៈកម្មការព្រមទាំងយន្តការ និងនីតិវិធីណាដែលមានប្រសិទ្ធភាពបំផុត ក្នុងការគ្រប់គ្រងលើជនអនាថា។លោកបានបន្តថា ក្រសួងបានធ្វើការផ្សព្វផ្សាយគ្រប់រាជធានី-ខេត្ត ទាំងអស់ ជាពិសេស អាជ្ញាធរ ត្រូវគ្រប់គ្រងស្ថានភាពជនអនាថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ តាមរយៈគោល នយោបាយ ចែក ប្រាក់ឧបត្ថម្ភរបស់រដ្ឋ ដើម្បីដោះស្រាយបញ្ហាជួយជនអនាថា កុំឱ្យពួកគាត់ប្រឈមនឹងហានិភ័យ ។

 

 ក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះដែរ ក្រសួងក៏បានបង្ហាញក្តីបារម្ភអំពីការប្រមូលជនអនាថា ទៅដាក់តាមមណ្ឌលសង្គមកិច្ចនានា ជាពិសេស មណ្ឌលព្រៃស្ពឺ និងអំពាវនាវកុំឱ្យមានការរំលោភសិទ្ធិរបស់ជនអនាថា និងការបំពានផ្សេងៗដល់ពួកគាត់។

សំឡេង៖ «ក្នុងបរិបទកូវីដ១៩នេះ ជារួមក្រសួងសង្គមកិច្ច បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងមុខសញ្ញាជនងាយរងគ្រោះនិងជនអនាថា ជនអនាថាជាបញ្ហាមួយដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង តាមរយៈ ឱ្យមានការអង្កេតរហ័សមួយ ដើម្បីគ្រប់គ្រងទិន្នន័យមួយ ។ឥឡូវនេះក្រសួង កំពុងតែរៀបចំវិធីសាស្ត្រ និងផែនការឆ្លើយតប ទន្ទឹមនឹងបរិបទកូវីដនេះ ក្រសួងអត់រង់ចាំផែនការនឹងឆ្លើយតបនោះទេ គឺយើងមានការរៀបចំគណៈកម្មការដើម្បីដោះស្រាយជនអនាថា ឆ្លើយតបទៅរាជរដ្ឋាភិបាលកម្ពុជា យន្តការនេះក្រសួងបានធ្វើការផ្សព្វផ្សាយគ្រប់រាជធានីខេត្តទាំងអស់ ជាពិសេសរដ្ឋបាលឃុំសង្កាត់ ចាត់ទុកការងារគ្រប់គ្រងជនអនាថានេះ ជាកត្តាអាទិភាពមួយជនអនាថាជាជនមួយប្រឈមហានិភ័យជនរងគ្រោះមួយផងដែរ » ។ 

 

សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបង្ហាញ តួលេខនៃជនអនាថាសរុប គិតត្រឹមដើមឆ្នាំ២០២០ មានចំនួន៣ ៧៨៤នាក់៕IMG_20210317_145350_707IMG_20210317_145348_604

Comments

Related posts