ស្នងការនគរបាលខេត្តព្រះវិហារ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាជិត ២លានរៀល ដល់មន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ

 

 

  វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

 

  ខេត្តព្រះវិហារ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សួស សុខដារ៉ា តំណាងឯកឧត្តមស្នងការនគរបាលខេត្តព្រះវិហារ និងលោកវរសេនីយ៍ឯក រស់ សុធីនាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាជិត ២លានរៀល ទៅឧបត្ថម្ភដល់មន្ត្រីនគរបាលម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករាខេត្តព្រះវិហារ នាថ្ងៃទី១៧ មីនា ឆ្នាំ២០២១នេះ។

 

  លោកវរសេនីយ៍ឯក រស់ សុធី បានឲ្យដឹងថា ដោយ មានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពី ឯកឧត្តមស្នងការនគរបាលខេត្ត លោកបានចាត់

ឯកឧត្តមឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងរូបលោក ដឹកនាំមន្ត្រីជាច្រើនរូប នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមាន៖ ទឹកបរិសុទ្ធ ៤កេស , ទឹកដោះគោឆៅ ១កេស , ទឹកផ្លែឈើ ១កេស រួមនឹងថវិកា ១លាន ៨សែនរៀល ក្នុងនោះ ថវិកា ១លានរៀល និងគ្រឿងបរិភោគ ជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងថវិកា ៨សែនរៀល ជាការបរិច្ចាគរបស់ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត ។

 

  លោកវរសេនីយ៍ឯករស់ សុធី បានបន្តឲ្យដឹងទៀតថា គ្រឿងឧបភោគ បរិភោគ និងថវិកាទាំងជិត ២លានរៀលនេះ ត្រូវបានប្រគល់ទៅឲ្យលោក អនុសេនីយ៍ឯក ផុន ផាន់ណា នាយរងផ្នែកប្រឆាំងបទល្មើសវិស្វកម្ម ស្ថាបត្យកម្ម និងវិនិយោគ ដែលកំពុងសម្រាកព្យាបាលជំងឺ វះកាត់ពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្ត។ 

 

លោកនាយការិយាល័យ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តមឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ឲ្យខិតខំថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយពីរោគា នឹងបានវិលត្រឡប់ចូលមកបំពេញភារកិច្ច នៅក្នុងអង្គភាពវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

 

  លោកវរសេនីយ៍ឯករស់ សុធី បានផ្តាំផ្ញើដល់មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ សូមកុំភ្លេចរក្សាឲ្យបាន នូវការអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺត្រូវអនុវត្ត ៣កុំ និង៣ការពារ ,ត្រូវបន្តអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល គឺត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ទឹកជែល ឲ្យបានញឹកញាប់ និងជាប្រចាំ ត្រូវរក្សាគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស់ ឬក្រម៉ា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ កូវីដ១៩ ទាំងអស់គ្នា៕IMG_20210317_161803_326IMG_20210317_161800_652

Comments

Related posts