អាជ្ញាធរស្រុកសេសានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការចូលរួមអនុវត្តបីការពារ និងបីកុំឱ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា ៖ លោកគឹមហឿន ស្ទឹងត្រែង 

ស្ទឺងត្រែង ៖ អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែង រួមជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ស្រុកបានចុះផ្សព្វផ្សាយបន្ថែមនូវសារអប់រំរបស់រាជរដ្ឋាភិ បាល បីការពារ និងបីកុំ ដើម្បីដាស់ស្មារតីបងប្អូនប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ឱ្យអនុវត្តម៉ឺងម៉ាត់បំផុត ចំពោះការទប់ ស្កាត់និងបង្ការរោគរាតត្បាតជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលមកក្នុងសហគមន៍។

photo_2021-03-29_09-39-11

   ក្នុងសកម្មភាពផ្សព្វផ្សាយគោលការណ៍បស់រាជរដ្ឋាភិ បាល និង សារអប់រំរបស់ក្រសួងសុខាភិបាលពេញមួយសប្តាហ៍ នៅស្រុកសេសាន ខេត្តស្ទឹងត្រែងកន្លងមកនេះ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ចាក់ថា ប្រជាពលរដ្ឋម្នាក់ៗ  ត្រូវពាក់ម៉ាស-លាងសម្អាតដៃ និងអាល់កុលឬ សាប៊ូ និងនៅគម្លាតគ្នា ឱ្យបានមួយម៉ែត្រកន្លះហៅថាគម្រាតសង្គម នេះជាគោលការណ៍បីការពារ។   ចំណែកបីកុំ គឺកុំចូលទៅកន្លែងបិទជិត- កុំទៅកន្លែងមានមនុស្សច្រើន-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា  កុំកៀកស្មាគ្នានិង កុំឱបគ្នាជាដើម។

លោកបន្តថា ក្នុងស្ថានភាពនេះសូមបងប្អូនប្រជាពលរដ្ឋយើងចូលរួមគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួននិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ  ឬទៅរាជធានីភ្នំពេញបើគ្មានកិច្ចការចាំបាច់ទេនោះ។

photo_2021-03-29_09-39-10

     លោកស្រី ខៀវ សារ៉េន ប្រជាពលរដ្ឋនៅឃុំក្បាល រមាសបានបញ្ចាក់ថាប្រជាពលរដ្ឋយើងធ្លាប់បានទទួលសារអប់រំរបស់ក្រសួងសុខាភិបាល  នូវគ្រប់ប្រព័ន្ធផ្សព្វផ្សាយឱ្យធ្វើអនាម័យ និង   ប្រុងប្រយ័ត្ន    ស្តីពីការការពារជម្ងឺឆ្លងកូវីដ១៩នេះ ហើយបងប្អូនប្រជាពលរដ្ឋបាននាំគ្នាអនុវត្តតាមផងដែរ ។

          លោកស្រីស្នើឱ្យមន្ត្រីជំនាញផ្នែកចត្តាឡីស័ក ប្រចាំការតាមច្រកចេញចូល នីមួយៗសូមបង្កើនការត្រួតពិនិត្យ វត្តមានរបស់ប្រជាពលរដ្ឋមកពីក្រៅខេត្តឱ្យបានម៉ត់ចត់ផង  ព្រោះយើងមើលតែសំបកក្រៅមិនអាចដឹងពីស្ថានភាពសុខភាព  ថាគ្មានជម្ងឺកូវីដ១៩នោះបានទេ ត្រូវតែបាញ់កំដៅឬយកសំណាកក្នុងករណីសង្ស័យ  និងសាកសួរពីប្រវត្តិសាវតាផង កុំឱ្យដូចករណីនៅខេត្តក្រចេះបានឆ្លងមួយគ្រួសាររួចទៅហើយ  នៅសង្កាត់អូរឫស្សី  ក្រុងក្រចេះ។ 

photo_2021-03-29_09-39-10 (2)
    
         សូមបញ្ជាក់ថា នេះជាចំណាត់ការដែលរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិ បាលកំពុងចាត់វិធានការបង្ការយ៉ាងម៉ឺងម៉ាត់    ព្រោះជាបំណងតែមួយគឺការពារសុខភាពខ្លួនឯង- ការពារគ្រួសារ -ការពារសហគមន៍ និងប្រទេសជាតិយើង     កុំឱ្យមានជម្ងឺឆ្លងកូវីដ១៩កាន់តែរីករាលដាលនោះ៕

Comments

Related posts