វេទិកានិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០ ឆ្នាំ២០២១ ផ្តោតសំខាន់រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

ភ្នំពេញ៖ ៖ ក្រសួងព័ត៌មានគ្រោងរៀបចំវេទិកានិពន្ធនាយកអាស៊ីអឺរ៉ុបលើកទី១០ ឆ្នាំ២០២១  ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីរួមគ្នាឈានទៅលុបបំបាត់ព័ត៌មានដែលមិនពិតនៅក្នុងសង្គម និងរក្សាតម្លៃ ឬវិជ្ជាជីវ: របស់អ្នកសារព័ត៌មាន។

ឯកឧត្តម មាស សុភ័ណ្ឌ  អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា  វេទិកានិពន្ធនាយកសារព័ត៌មានអាស៊ីអឺរ៉ុប  ដែលគ្រោងនឹងធ្វើអមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ គឺជាវេទិកានិពន្ធនាយក លើកទី១០  ដែលគ្រោងនឹងរៀបចំឡើងរយៈពេល២ថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅចុងខែតុលា ឬដើមខែវិច្ឆិកាឆ្នាំ ២០២១ នេះ  ។ 

 ឯកឧត្តមបានឱ្យដឹងទៀតថា សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានលើកទី១០ ឆ្នាំ២០២១នេះ  នឹងមានការអញ្ចើញចូលរួមពីនិពន្ធនាយកសារព័ត៌មានល្បីៗចំនួន២៦ ប្រទេស   ក្នុងនោះមកពីអាស៊ីចំនួន ១៣ ប្រទេស  និងមកពីអឺរ៉ុប១៣ប្រទេស  ក្នុងគោល បំណងសំខាន់ ដើម្បីឈានទៅលុបបំបាត់ព័ត៌មាន  ដែលមិនពិតនៅក្នុងសង្គម  និងរក្សាតម្លៃ ឬវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន។

  ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នៃវេទិកានោះ  បណ្តានិពន្ធនាយកទាំងអស់ នឹងជជែកពិភាក្សាគ្នា ពីគ្រប់ទិដ្ឋភាពនៃស្ថាន ភាពសារព័ត៌មាន នៅលើសកលលោក ដើម្បីប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ។
សំឡេង៖ «ការរៀបចំវេទិកានិពន្ធនាយកសារព័ត៌មាននេះក្នុងគោលបំណងសំខាន់៣៖ ទី១គឺលើកកម្ពស់កិច្ចសន្ទនានិងការកសាងទំនាក់ទំនងរវាងសមាគមអ្នកសារព័ត៌មានអាស៊ីនិងអឺរ៉ុប។ ទី២ បង្កើននូវការយល់ដឹងពីវឌ្ឍនភាពរបស់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបក្នុងចំណោមនិពន្ធនាយកសារព័ត៌មានរបស់ប្រទេសដែលជាសមាជិកអាស៊ីអឺរ៉ុប និងទី៣ គឺរកនូវនិន្នាការនៅក្នុងការធ្វើសេចក្ដីរាយ ការណ៍ពីទំនាក់ទំនងអាស៊ីអឺរ៉ុប ព្រមទាំងបញ្ហានានាដែលទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរបស់អាស៊ីអឺរ៉ុប»។

សូមបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មាន បានធ្វើឡើងក្រោមកិច្ចសហការរួមគ្នា រវាងក្រសួងព័ត៌មាន និងមូលនិធិកអាស៊ី-អឺរ៉ុប ។
   វេទិកានិពន្ធនាយកសារព័ត៌ មាននេះ បានបើកកិច្ចប្រជុំជា លើកដំបូងរបស់ខ្លួន កាលពីឆ្នាំ១៩៩៦ក្នុងទីក្រុងបាងកកប្រទេសថៃ៕

Comments

Related posts