ក្រសួងអប់រំហាមឃាត់មិនឱ្យអង្គភាពក្រោមឱវាទរបស់ខ្លួនសហការជាមួយឧស្សាហករថ្នាំជក់គ្រប់រូបភាព

វិទ្យុជាតិកម្ពុជា ៖ លោកចេម ហួត

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ហាមឃាត់កិច្ចសហការ និងសហប្រតិបត្តិការ រវាងឧស្សាហករថ្នាំជក់ជាមួយនឹងអង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំង សាធារណៈនិងឯកជន។

Circular banning partnership-KH_Page_1

ខ្លឹមសារគោលនៃសេចក្តីណែ នាំនេះ គឺហាមមិនអោយគ្រឹះ ស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឬទទួលការឧបត្ថម្ភពីឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយជាអាទិ៍ សកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ឬ សិក្សាស្រាវជ្រាវ។ ការផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វ ផ្សាយ ឬពិព័រណ៍ដែលជាកម្មវិធីរបស់ឧស្សហករថ្នាំជក់ ក៏ត្រូវបានហាមឃាត់ដែរ។

Circular banning partnership-KH_Page_2

សេចក្តីណែនាំនេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ផងដែរ។ មាត្រា៥.៣ នៃអនុសញ្ញាបានចែងថា សុខភាពសាធារណៈ និង ឧស្សាហកម្មថ្នាំជក់មានទំនាស់ផលប្រយោជន៍នឹងគ្នាមិនអាចផ្សះផ្សារបាន ដោយសារក្រុមហ៊ុនថ្នាំជក់ផលិត និងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ដែលតាមរយៈលក្ខណៈវិទ្យាសាស្រ្តបានរកឃើញថា បង្កអោយញៀន ឈឺ ពិការស្លាប់ និងបញ្ហាសង្គមផ្សេងៗរួមទាំងភាពក្រីក្រ។

ក្រសួងដាក់ចេញសេចក្តីណែនាំនេះ ដោយសង្កេត ឃើញថា គ្រឹះស្ថានសិក្សាមួយចំនួនតូចមានការភ្លាំង ភ្លាត់ឬយល់ច្រឡំក្នុងការកៀរគរការគាំទ្រពីឧស្សាហករថ្នាំជក់ដែលបណ្តាលឱ្យមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មតាំងនៅក្នុងកម្មវិធីនានារបស់គ្រឹះស្ថានសិក្សាខ្លួន។ 

a

   កម្មវិធីទំនួលខុសត្រូវសង្គម (CSR)របស់ឧស្សាហករថ្នាំជក់ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងដើម្បីផ្សព្វ ផ្សាយផលិតផលថ្នាំជក់របស់ខ្លួន និងជាទម្រង់មួយនៃការស្វែងរកទីផ្សារ ។  សេចក្តីណែនាំនេះគឺជាការចូលរួមរបស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការអនុវត្តវិធានការហាមឃាត់ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែលត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់ស្តីពីការត្រួត ពិនិត្យផលិតផលថ្នាំជក់។
បន្ថែមលើនេះទៀត តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្ត ទំនួលខុសត្រូវសង្គម ដើម្បីបង្កើតទំនាក់ ទំនងជាមួយបុគ្គលដែលមានសិទ្ធិសម្រេច បង្កើតឥទ្ធិពលក្នុងការរៀបចំគោលនយោ បាយ និងសាងកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុន។ក្រុមហ៊ុនថ្នាំជក់ក៏បានប្រើប្រាស់កម្មវិធីជួយសង្គម ដើម្បីបង្កើនទំនុក ចិត្ត បង្កើនប្រាក់ចំណេញ និង រារាំងការអនុវត្តគោលនយោ បាយការពារសុខភាពប្រកបដោយប្រសិទ្ធភាព។
 
ក្រុមមេធាវី អេសខេ&ភីកម្ពុជា (SK&PCambodia Law Group)បានឱ្យតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងខាង លើរបស់ក្រសួងថា “សេចក្តីណែនាំនេះមានសារសំខាន់ណាស់ សម្រាប់កម្ពុជាដែលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីបង្ការកុំអោយមានការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ ទៅក្នុងកិច្ចខិតខំប្រឹងប្រែងលើក កម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា”។ 

d

  គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ថ្នាំជក់ជាកត្តាចំបងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ ប្រមាណ ១៥០០០នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ៦៤៩លានដុល្លារសហរដ្ឋត្រូវបានខាតបង់ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ៕

Comments

Related posts