កសិករខេត្តបាត់ដំបងងាកមកដំាដំណាំមនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ

វិទ្យុជាតិកម្ពុជា ៖ ម៉ៅ សុខរីម
 
បាត់ដំបង ៖ ដំណាំមននៅខេត្តបាត់ដំបងកំពុងមានទីផ្សារខ្ពស់និងមានអត្ថប្រយោជន៍ច្រើន ខណៈដែលបច្ចុប្បន្នផ្លែមននេះ អាចយកទៅទទួលទានស្រស់ កែច្នៃធ្វើទឹកមន និងការធ្វើជាដំណាប់ ដែលជួយថែរក្សាសុខភាពអ្នកបរិភោគ។

លោកស្រី ឡឺ ចាន់នី ស្ថិតនៅក្នុងភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យកការងារដាំផ្លែមន អស់រយ:ពេល២ឆ្នាំមកហើយ   ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលប្រជាពលរដ្ឋមានតម្រូវការទិញច្រើនយកទៅបរិភោគ។

photo_2021-03-29_11-43-09

លោកស្រីបានបន្តថា  ផ្លែមនគឺជាប្រភេទដំណាំ ដែលមានអត្ថប្រយោជន៏ច្រើនចំពោះសុខភាព ទាំងមនុស្សចាស់និងក្មេង ។  គ្រាន់តែផ្លែ និងស្លឹករបស់វា យកមកដាំទឹកផឹក សម្រាប់ជួយព្យាបាលជំងឺក្រពះ ទល់លាមក លើសជាតិស្ករជាដើម។
សំឡេង ៖" សម្រាប់មនុស្សចាស់ដែលគាត់វិលមុខអត់សូវស្រួលខ្លួនហើយអ្នកដែល ខ្វះគ្រាប់ឈាមក្រហមក៏វាជួយច្រើនផ្លែ និងស្លឹកវាគឺជួយបានទាំងអស់អ្នកឈឺក្រពះក៏អាចញាំបានគឺវាជួយសម្រួលដល់ការបត់ជើងអ្នកដែលពិបាកបត់ជើងវាជួយសម្រួលពោះវៀនយើងដើរខ្យល់ដើរអីស្រួលអ្នកដែលទល់លាមកអីក៏ជួយដែលវាជួយឱ្យបត់ជើងមកស្រួលហើយអ្នកលើសឈាមអ្នកលើសការេស្ទឺរលយើងអាចញាំទៅស្លឹកវាយើងឆុងធ្វើតែញាំខ្លះៗទៅវាល្អវាជួយទាំងអស់"។

លោកស្រី បានបន្ថែមថា ផ្លែមន អាចប្រមូលផលបាន  ក្រោយពីដាំក្នុងរយៈពេល១ឆ្នាំ ក្នុងបរិមាណពី ៣០ទៅ៤០គីឡូក្រាមជារៀងរាល់ថ្ងៃ  លើផ្ទៃដី២ហិកតា  ។  សម្រាប់តម្លៃវិញ  គឺផ្លែមនស្រស់ ក្នុង១គីឡូក្រាម មានតម្លៃប្រមាណ ៣២០០០ រៀល និងពូជដើមមន មានតម្លៃ២០០០០រៀលក្នុងមួយដើម។

photo_2021-03-29_11-43-37

លោកស្រីឡឺ ចាន់នី អះអាងថា លោកស្រីបានចាប់ផ្ដើមដាំដំណាំមននេះ  តាំងពីឆ្នាំ២០១៩ ដោយបាននាំយកពូជមកពីប្រទេសថៃ  ៕

Comments

Related posts