មណ្ឌលចត្តាឡីស័កឃុំ ត្រស់ ក្នុងស្រុករមាសហែក ទទួលពលករវិលត្រឡប់មកពីក្រៅ ប្រទេស២៨នាក់ស្នាក់នៅ និងធ្វើចត្តាឡីស័ក

 

 

វិទ្យុជាតិកម្ពុជា ៖ ហុក សុខរិន

 

 ស្វាយរៀង៖មណ្ឌលចត្តាឡី ស័ក ឃុំ ត្រស់ ក្នុងស្រុករមាស ហែកខេត្តស្វាយរៀង បានដំ ណើរការទទួលពលករជា ច្រើននាក់ ដែលវិលត្រឡប់មកពីក្រៅប្រទេសស្នាក់នៅនិងធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃទី១០ខែមីនាឆ្នាំ២០២១ ។

 

 ចំពោះអ្នកដែលបានវិល ត្រឡប់មកស្រុកកំណើតវិញហើយបានអនុវត្តចត្តាឡីស័កតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច គិតត្រឹមថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ មាន ២៨ នាក់ និងបានបញ្ចប់ចត្តាឡីស័ក១២នាក់ នៅសល់១៦នាក់ ហើយកំពុងតែត្រៀមចូលធ្វើចត្តាឡី ស័ក១១នាក់ទៀតដែលសុទ្ធ តែមកពីប្រទេសថៃ។

IMG_20210402_165111_562

ដោយសារតែការកើតមានអ្នកជំងឺកូវីដ-១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាចកាលពីថ្មីៗនេះ និងផ្អែកតាមបទពិសោធន៍កន្លងមកឃើញថា ពលករមកពីក្រៅប្រទេសចូលក្នុងស្រុករមាស ហែកកន្លងមក ឯកឧត្តម សៅ សុខា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននេះ និងអាជ្ញាធរស្រុករមាសហែក មានគម្រោងស្នើសុំគោលការណ៍ ដើម្បីដាក់បទបញ្ជាក្នុងបំណងទប់ស្កាត់ឲ្យបាននូវការឆ្លងចូលសហគមន៍ ដោយចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ទៅ តម្រូវឲ្យអ្នកដែលធ្វើដំណើរចូលមកក្នុងមូលដ្ឋានស្រុករមាសហែកទាំងអស់ ទោះបីមកពីណាក៏ដោយ គឺត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័កជាដាច់ខាត ព្រោះបើមិនដូច្នេះទេ គឺមិនអាចបញ្ចប់ការចម្លងតគ្នាបានឡើយ។ ម្យ៉ាងទៀត ការត្រូវតែធ្វើចត្តាឡីស័កជាដាច់ខាតនេះ ក៏ជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ព្រោះអាចទប់ស្កាត់បានទាំងការជួញដូរមនុស្ស ទាំងការចរាចរណ៍គ្រឿងញៀន។IMG_20210402_165101_520

 ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកនេះ ពេលធ្វើដំណើរតាមផ្លូវត្រូវតែពាក់ម៉ាសជាដាច់ខាត ហើយត្រូវតែចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់សម្តេចតេជោ និងវិធានអនាម័យនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំទើបឈ្នះកូវីដ-១៩បាន៕IMG_20210402_165058_421

Comments

Related posts