សាខាកាកបាទក្រហមខេត្តបាត់ដំបងបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ក្រុងបាត់ដំបង

 

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក ភី សុខវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង

 

បាត់ដំបង៖ មន្រ្តីសាខាកាកបាទក្រហមខេត្តបាត់ដំបងបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅបណ្តាភូមិនានាក្នុងក្រុងបាត់ដំបង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩កុំឱ្យរីករាលដាលកាន់តែខ្លាំង ។

 

លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបាត់ដំបង បានដឹកនាំមន្រ្តី បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង កាលពីថ្ងៃទី០១មេសា ឆ្នាំ២០២១។ 

IMG_20210402_170023_111

ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះក្រុមការងារបានប្រើប្រាស់អាល់កុលលាងដៃ ចែកម៉ាស កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់ ៣ការពារ ៣កុំ ប័ណ្ណផ្សព្វផ្សាយផ្សេងៗនិងចាក់សារសំឡេងផ្សព្វផ្សាយស្តីពីវិធានការការពារ និងរក្សាអនាម័យ សារាចរណែនាំស្តីពីវិធានការនិងទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩ អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារ ៣កុំ ២ ចូលរួម និង សារអប់រំនានារបស់ក្រសួងសុខាភិបាល។

IMG_20210402_170019_788

 ជាមួយគ្នានោះដែរ ក្រុមការ ងារ ក៏បានផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋចូលទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺ ឆ្លងកូវីដ១៩ឱ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរបស់ខ្លួនរស់នៅដោយការស្ម័គ្រចិត្ត ៕IMG_20210402_170016_608

Comments

Related posts