ផ្សារដើមគរ មិនមានការបិទនោះទេ​ គឺលក់ដូរ ឬផ្គត់ផ្គង់បន្ថែ ផ្លែឈើជាធម្មតា

 

 

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណណារិទ្ធ

 

​ រាជធានីភ្នំពេញ៖ ផ្សារដើមគរ គឺជាផ្សារធំមួយនៅក្នុងរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តក្រុងមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ IMG_20210402_184305_647

  លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០២ខែមេសានេះថា ផ្សារដើមគរ គឺមិនមានការបិទការលក់ដូរ ឬផ្គត់ផ្គង់បន្ថែផ្លែឈើនោះទេ ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារ បាននិងកំពុងរៀបចំធ្វើប័ណ្ណសម្គាល់ខ្លួនជូនពួកគាត់ហើយ ដើម្បីឲ្យពួកគាត់បានមកបំពេញការងារ និងប្រកបអាជីវកម្ម ដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច ។IMG_20210402_184254_270

   សូម​បញ្ជាក់​ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរណ៍ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ហើយ​ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវដកហូតមធ្យោបាយ អ្នកដែលបន្ដធ្វើដំណើរដោយបំពាននឹងបំរាមដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។

   សេចក្តីសម្រេចនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕IMG_20210402_184305_647

Comments

Related posts