សម្តេច​តេ​ជោ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំងយប់ក្រោយចប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន 

 

     ក្រោយចប់កិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី ២៤ ខែមេសាឆ្នំា២០២ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកប្រទេសវិញទាំងយប់។នេះបើតាមសារដែលសម្តេចតេជោបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចឱ្យដឹង​នៅមុននេះ។

   សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរថា នៅពេលនេះខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ​បន្ទាប់ ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេ សជាមួយមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែ មេសា ឆ្នំា ២០២១។  

     សម្តេចតេជោបានបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាន ខ្ញុំក៏បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺ រាត ត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តន៍នៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ ខ្ញុំរីក រាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នានៃអាស៊ាទាំងមូល។ 

    នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញនោះ ខ្ញុំនិងគណៈ ប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ តែម្ដង ហើយពេលទៅដល់គេហដ្ធាននឹងធ្វើចត្តាឡីស័កដើម្បីធានាសុវត្ថិភាពសុខភាព។ 

    អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបានរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ-១៩ បានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕

Comments

Related posts