រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យក្រសួងពាណិជ្ជកម្ម គួរលក់ទំនិញបង់រំលស់ ជូនពលរដ្ឋក្រីក្រ ក្នុងពេលបិទខ្ទប់

 

 

វិទ្យុជាតិកម្ពុជា លោកស្រី ប៉ុង សុភាវី ២៥ មេសា ២០២១

 

   MC រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យក្រសួងពាណិជ្ជកម្ម គួរលក់ទំនិញបង់រំលស់ ជូនពលរដ្ឋក្រីក្រ ក្នុងពេលបិទខ្ទប់ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថៃ្ងរបស់ប្រជាពលរដ្ឋ ក្នុងពេលវិបត្តិកូវីដ១៩ កំពុងរីករាលដាល។

        យោងតាមផេកហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១នេះ បានសរសេរថា សូមមានយោបល់មួយ ! ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។ ឯកឧត្តមបានបន្តថា ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតឱ្យអ្នកលក់ដូរធម្មតា លក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។  

     ឯកឧត្តមក៏បានបន្ថែមថា ធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង អនុញ្ញាតឲ្យប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។ ឬ បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកឲ្យឯកជនទាំងអស់ក៏បាន ( ក្រសួងត្រួតពិនិត្យតម្លៃ ) ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផង ៕

Comments

Related posts