អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅតែបន្តបិទខ្ទប់ដដែល

 

 

វិទ្យុជាតិកម្ពុជា យី វិច្ឆិកា ២៥ ០៤ ២០២១

 

MC: អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា រាជធានីភ្នំពេញ នៅតែបន្តបិទខ្ទប់ដដែល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ តាមរយៈសារជាសំឡេង នៅថ្ងៃទី២៥ ខែ មេសានេះថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ ហើយកងកម្លាំងមូលដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់បន្តទៀត បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សេចក្តីសម្រេចថ្មីនេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ ធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម។

សំឡេង : សូមជម្រាបជូនប្រធានគណបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំពោះការបើកការខ្ទប់នេះគឺ បើកតែ ខេត្តផ្សេងៗទៀតដែលមានទំនាក់ទំនងពីខេត្តមួយទៅខេត្តមួយ ដោយឡែករាជធានីភ្នំពេញ ត្រូវអនុវត្តនូវសេចក្តីសម្រេចដដែល ចឹងសុំឲ្យពិនិត្យលើបញ្ហានេះ អនុវត្តតាមសេចក្តីសម្រេចលេខ ៥៣ នេះឲ្យបានល្អប្រសើរ ចឹងសុំបញ្ចាក់ឡើងវិញថា រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ត្រូវរក្សាភាពដើមនៃការបិទខ្ទប់ដដែល សុំបញ្ជារការដ្ឋាន ស្នងការដ្ឋាន និងគណបញ្ជារការកងឯកភាពខណ្ឌទាំង ១៤ អនុវត្តសេចក្តីសម្រេច លេខ ៥៣ នេះឲ្យបានល្អប្រសើរ ហើយមើលនូវសេចក្តីសម្រេចនេះឲ្យបានត្រឹមត្រូវ បញ្ចាក់ឡើងវិញ គឺយើងនៅតែបិទខ្ទប់ដដែល៕

Comments

Related posts