កម្លាំងចម្រុះ ខេត្តបន្ទាយមានជ័យចុះពិនិត្យមើលផ្លូវបិទខ្ទប់ នៅទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត 

 

 

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយកម្លាំងចម្រុះ និង អាជ្ញាធរពាក់ព័ន្ឋ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យមើលផ្លូវដែលត្រូវបានបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបត់ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូវ៥០ម៉ែត្រស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ។IMG_20210425_153635_912

ការបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែតនេះមាន រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យនៃថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០២១ រហូតថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ឋភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជម្ងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ១០៩ សសរ របស់រដ្ឋបាលខេត្ត និងគោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តហាម ឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះ អាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។IMG_20210425_153633_286

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានសំណូមពរបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ ចំពោះករណី បិទការធ្វើ ចរាចរណ៍ចេញចូល ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតនេះ ព្រោះ ការធ្វើឡើងនេះ គឺ ជាការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដើម្បីការពារ បងប្អូនប្រជាពលរដ្ឋ សង្គមជាតិ និងសូមចូលរួមអនុត្តវិធានការ ៣ការពារ ៣កុំ  ឱ្យបានខ្ជាប់ខ្ជួន ៕IMG_20210425_153639_854IMG_20210425_153630_689

Comments

Related posts