ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនៅតែបន្តបិទខ្ទប់ដដែល 

 

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ

 

MC៖ ក្រសួងយុត្តិធម៌បញ្ជាក់ថា ទោះជាមានការបញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបញ្ចប់ ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសក៏ពិតមែន ប៉ុន្តែភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនៅតែបន្តបិទខ្ទប់ដដែល ។

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាត តាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ ដោយឡែកការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ត្រូវបានហាមឃាត់ដដែល រួមទាំងតំបន់បិទខ្ទប់ផ្សេងទៀត ដែលសម្រេចដោយរដ្ឋបាលខេត្តនានា លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខ ងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ៕

Comments

Related posts