សង្កាត់ចំនួន៣នៃខេត្តសៀមរាប នៅតែបន្តអនុវត្តបម្រាមគោចរ និងត្រួតពិនិត្យសុខភាពនៅច្រកចេញចូលរវាងខេត្តសៀមរាបនិងខេត្តដទៃ

 

 

 វិទ្យុជាតិកម្ពុជា លោកអេង យូ 

 

ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពី មានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពី ការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបាន ផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប នៅតែបន្ត ដាក់ច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកធ្វើដំណើរឆ្លងកាត់ និងចូលមកកាន់ខេត្តសៀម រាប នៅចំណុចព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះដដែល។IMG_20210425_184745_475

ដោយឡែក ចំពោះបម្រាមគោចរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺ និង ការបិទខ្ទប់សង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប មានសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ក៏នៅតែបន្ត អនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដដែល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។IMG_20210425_184751_601IMG_20210425_184725_103

បន្ថែមពីនេះ អភិបាលខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ សូមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល បន្តអនុវត្តវិធានការការពារខ្លួនពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្តតាមវិធានការ ៣កុំ ៣ការពាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ៕IMG_20210425_184717_239

Comments

Related posts