រមណីយដ្ឋានអង្គរបើកទទួលអ្នកទេសចរចូលទស្សនាឡើងវិញ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

សៀមរាប៖ រមណីយដ្ឋានអង្គរ បើកទទួលអ្នកទេសចរជាតិ និងអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសាតទៅ បន្ទាប់ពីរមណីយដ្ឋានដែលសម្បូរ​ប្រាង្គប្រាសាទមួយ​នេះ បានបិទអស់មួយរយ:ពេល ដោយសារវិបិត្តជំងឺឆ្លងកូវីដ-១៩។

លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានប្រាប់ឱ្យដឹងថា ការបើកទទួលអ្នកទេសចរឱ្យចូលមកទស្សនានៅរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជានាពេលនេះ គឺស្របតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវរមណីដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍នានា ទូទាំងប្រទេស។ 

ឯកឧត្តមលើកឡើងថា យើងនឹង ចាប់ផ្តើមបើករមណីយដ្ឋានអង្គរ ស្របទៅតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការបើកឡើងវិញនូវទីរមណីយដ្ឋានវប្បធម៌ និងគោលដៅទេសចរណ៍ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ជាមួយនឹងការបើកឱ្យចូលទស្សនាឡើងវិញនេះ ឯកឧត្តម ឡុង កុសល ក៏បានអំពាវនាវដល់អ្នកទេសចរទាំងជាតិ និងអន្តរជាតិ ចូលរួមអនុវត្តវិធានការ”៣កុំ ៣ការពារ” ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩។IMG_20210426_143833_034

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើចរាចរណ៍ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបានបិទរមណីយដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេសក្នុងរយ:ពេល១៤ថ្ងៃ គិត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនមានការថមថយនោះ នៅថ្ងៃទី១៧ ខែមេសា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានចេញសេចក្តីសម្រេចបន្តការបិទនេះ រយ:ពេល៨ថ្ងៃបន្ថែមទៀត។ ដោយឡែក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបើកឱ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយក៏ដូចជាបើកឡើងវិញនូវរមណីយ ដ្ឋានទេសចរណ៍ទូទាំងប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងតំបន់នានាដែលត្រូវបន្តវិធានការបិទខ្ទប់ ដែលសម្រេចដោយរដ្ឋបាលខេត្ត៕IMG_20210426_143830_448

Comments

Related posts