ទោះជាមានការបើកឱ្យដំណើរការនៅតំបន់លឿងក៏ដោយ ក៏ប្រជាពលរដ្ឋនៅតំបន់នោះ ត្រូវតែបន្តគោរពនូវវិធានការសុខាភិបាល

 

 

វិទ្យុជាតិកម្ពុជាដោយ ម៉ៅ សុខរីម 

 

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតំបន់លឿង បើទោះបីជាមានការបើកឱ្យធ្វើដំណើរ ចេញ-ចូល និងប្រកបរបរអាជីវកម្មក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែបន្តគោរពនូវវិធានរបស់រាជ

រដ្ឋាភិបាល និងក្រសួងសុខា

ភិបាលឱ្យបានត្រឹមត្រូវបំផុត។

 

លោក សុខ សុវណ្ណា ដែលជាប្រជាពលរដ្ឋស្នាក់នៅតំបន់លឿងបានឱ្យដឹងថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញារធរបានចេញសេចក្តីសម្រេច បើកដំណើរការធ្វើចរាចរណ៍ចេញ-ចូល និងប្រកបរបរអាជីវកម្មនៅក្នុងតំបន់លឿង ដើម្បីសម្រាលបន្ទុករបស់បងប្អូន ។ លោកបានបន្ថែមទៀតថា ក្នុងពេលដែលបានបើកឲ្យដំណើរការ ក្នុងតំបន់លឿងក្ដី ក៏លោកមិនភ្លេចអំពីវិធានការរបស់ក្រសួង សុខាភិបាល ក៏ដូចជាបំរាមគោចរ របស់រាជរដ្ឋាភិបាលជាដាច់ខាត ដើម្បីរួមគ្នាលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។បាទខ្ញុំជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់លឿងបើទោះបីជាអាជ្ញាធរបានបែងចែកតំបន់លឿងឱ្យមានការធ្វើដំណើរក៏ដូចជាបានធ្វើអាជីវកម្មមួយចំនួនក៏ដោយក៏ខ្ញុំនៅតែបន្តគោរពនៅវិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជូនដែលដើម្បីជៀសវាងពីជំងឺកូវីដ-១៩"។

សូមបញ្ជាក់ថា តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គ្រប់ទីផ្សារ ភោជនីយដ្ឋានអាហារដ្ឋាន រូបអាហារហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជ:គ្រប់ប្រភេទេក្នុងតំបន់លឿង គឺត្រូវប្រកបអាជីវកម្មលក់ដូរជាលក្ខណះវេចខ្ចប់ និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ការឆ្លងជំងឺកូវីដ១៩៕

Comments

Related posts