រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្តល់អំណោយមនុស្សធម៌ដល់មន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាដែលរស់នៅក្នុងតំបន់ក្រហមមានជីវភាពខ្វះខាត

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ៣០.០៤.២០២១

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់អំណោយមនុស្សធម៌ដល់មន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលរស់នៅក្នុងតំបន់ក្រហម ដើម្បីជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ នៅក្នុងតំបន់ក្រហម ក្នុងអំឡុងពេលរីករាលជំងឺកូវីដ-១៩ បន្ទាប់ពីអាជ្ញាធរមិនអនុញ្ញាតឱ្យចេញក្រៅផ្ទះ។  

 

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន និងលោកជំទាវ តាមរយៈ

លោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកាអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងប្រធាននាយកដ្ឋានក្រោមឱវាទនាំយកអំណោយមនុស្សធម៌ជូនដល់មន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាចំនួន២២នាក់ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម មិនអាចចេញទៅក្រៅផ្ទះបាន ។

 

ក្នុងឱកាសដែលនាំយកអំណោយទៅចែកជូនបុគ្គលិក

ទាំង២២រូបនេះ លោកជំទាវឈឹម ពៅសុកាន់ឌី បាននាំយកបណ្ដាំសួរសុខទុក្ខនិងការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ចំពោះមន្ត្រីទាំងអស់ដែលរស់នៅតំបន់ក្រហម ត្រូវយកចិត្តដាក់ថែរក្សាសុខភាពជាប្រចាំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីធានាសុវត្ថិភាព សុខភាព និងកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩ឱ្យមាន ប្រសិទ្ធភាពខ្ពស់។

 

បន្ថែមពីនេះទៀត លោកជំទាវ បានលើកឡើងថា ឯកឧត្តមរដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខមន្ត្រីរាជការគ្រប់អគ្គនាយកដ្ឋានទាំងអស់ ជាពិសេសមន្ត្រីដែលរស់នៅក្នុងតំបន់ក្រហម ដូច្នេះសូមមន្ត្រីទាំងអស់ កុំមានការព្រួយបារម្ភ ព្រោះឯកឧត្តមរដ្ឋមន្ត្រី ដាច់ខាតមិនទុកឱ្យមន្ត្រីណាម្នាក់ ស្លាប់ដោយការអត់អាហារនោះឡើយ ។ 

IMG_20210430_155316

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លា ដែលបានចែកជូនមន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាចំនួន

២២នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២០គីឡូ, មី១កេសតូច,និង ត្រីខ១យួរ (១០កំប៉ុង) ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចលេខ៥៣.បិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅបន្ថែម រយៈពេល១សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី២៩ខែមេសា ដល់ថ្ងៃី៥ខែឧសភាឆ្នាំ២០២១ ៕IMG_20210430_154622_498

Comments

Related posts