ប្រជាពលរដ្ឋ​ជិត៤ម៉ឺនគ្រួសារនៅតំបន់បិទខ្ទប់​ បានទទួល អំណោយសម្តេច​តេជោ​ តាម​រយៈ​អាជ្ញាធរសហការជាមួយកងទ័ពជើងគោក 

 

 

​ វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

 

​ រាជធានី​ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់​ឯកឧត្ដម​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក នាំ​អំណោយ​របស់​សម្ដេច​ អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ដេីម្បី​ចែកជូនស្បៀងអាហារជូនទៅបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថា ថ្ងៃទី២៨និង២៩មេសា អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក ដោយបន្តដឹកជញ្ជូនស្បៀងអាហារទៅជូនបងប្អូនប្រជាពលរដ្ឋបានចំនួន៣៧២០០គ្រួសារបន្ថែមទៀត នៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ ។IMG_20210501_025114_995

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៨និង ២៩មេសា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ៣៧២០០គ្រួសារ ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន៥៥០០គ្រួសារ នៅពោធិសែនជ័យចំនួន១៨១០០គ្រួសារ ខណ្ឌដង្កោ៩០០គ្រួសារ ខណ្ឌសែន សុខ៥០០គ្រួសារ ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន៣០០០គ្រួសារខណ្ឌជ្រោយចង្វារ ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន១៥០០គ្រួសារ ខណ្ឌ៧មករា ១០០០គ្រួសារ ខណ្ឌទួលគោក ១៣០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារ ខណ្ឌបឹងកេងកង ១០០០គ្រួសារ ខណ្ឌច្បារអំពៅចំនួន១៣០០គ្រួសារ និងខណ្ឌកំបូលចំនួន១០០០គ្រួសារ។IMG_20210501_025110_058

  គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដោយមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕IMG_20210501_025059_515

Comments

Related posts