ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ណែនាំដល់ ប្រជាពលរដ្ឋឱ្យបង្កើនការបង្ការជំងឺកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា៖ លោក គឹម ហឿន ស្ទឹងត្រែង 

 

ស្ទឹងត្រែង៖ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បាន ណែនាំដល់ប្រជាពលរដ្ឋឱ្យជួយធ្វើការអប់រំគ្នាទៅវិញទៅមក នូវវិធានសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។

 

ក្នុងឱកាសនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ ចូលរួមក្នុងពិធីបុណ្យសព លោក សេក ម៉ៅ ប្រធានក្រុមប្រឹក្សាឃុំអូរស្វាយ ស្រុកបុររីអូរស្វាយសែនជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ប្រជាពលរដ្ឋយើងទោះទៅទីណាក្តី ឬនៅផ្ទះ និងធ្វើពិធីបុណ្យទានក្តី សូមកុំភ្លេចវិធានសុខាភិបាល ។

ឯកឧត្តម បន្តថា អាជ្ញាធរមូលដ្ឋានត្រូវបន្តបង្កើនការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អប្រសើរ ដើម្បីយើងរួមគ្នាបង្ការជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីថាខេត្តស្ទឹងត្រែងគ្មានក៏ដោយ។

 ឯកឧត្តមប្រធាន មានប្រសាសន៍បន្តថា ក្នុងនាម

ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងខេត្ត សូមសម្តែងការសោកស្តាយនូវការបាត់បង់ថ្នាក់ដឹកនាំឃុំមួយរូប ដែលបានខិតខំបំពេញភារកិច្ចជូយប្រជាពលរដ្ឋយើង ដោយឥតសំចៃ ទាំងកម្លាំងកាយនិងកម្លាំងចិត្ត និងមិនគិតពីការ

នឿយហត់។  

 

លោកស្រី គុច យ៉ន ត្រូវជាភរិយានៃសព បានសម្តែងការដឹងគុណយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំគ្រប់រូប ដែលបានជួយដាស់តឿន ពីការបង្ការជំងឺកូវីដ-១៩ និងបាននាំយកសម្ភារ ថវិកា មកចូលរួមក្នុងពិធីបុណ្យសពផង ។

 លោកស្រីបានបន្តថា នេះជាកាយវិការដ៏ល្អ បង្ហាញពីការយកចិត្តទុកដាក់ក្នុងការជួយគ្នាក្នុងគ្រាមានអាសន្ន មានទុក្ខលំបាក និងគ្រោះ បាត់បង់ជីវិតព្រោះតែជម្ងឺឈឺថ្កាត់។ 

 

 គួររំលឹកថា៖លោក សេក ម៉ៅ មេឃុំអូរស្វាយបានទទួលមរណភាពក្នុងជន្មាយុ៧៥ឆ្នាំ នៅថ្ងៃទី២៩ ខែមេសា នៅផ្ទះភូមិឃុំអូរស្វាយ ក្រោយពីបានបញ្ជូនមកពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញវិញ ។IMG_20210501_025436_569

 

សូមបញ្ជាក់ថា៖ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ បាននាំយកសម្ភារគ្រឿងបរិភោគឧបភោគ និងថវិកាជិត៤លានរៀល ជូនក្រុមគ្រួសារសព ដើម្បីជាចំណែករៀបចំពិធីបុណ្យទៅតាមប្រពៃណី៕IMG_20210501_025433_800

Comments

Related posts