កម្មករនិយោជិតដែលរស់នៅតំបន់ក្រហម ដែលមិនទាន់មានការអញ្ជើញពីភូមិសង្កាត់ទេនោះ កុំទាន់អញ្ជើញទៅកាន់ទីតាំងចាក់វ៉ាក់សាំងឱ្យសោះ 

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី

ភ្នំពេញ: កម្មករនិយោជិតដែលរស់នៅតំបន់ក្រហម ដែលមិនទាន់មានការអញ្ជើញពីភូមិសង្កាត់ទេនោះ កុំទាន់អញ្ជើញទៅកាន់ទីតាំងចាក់វ៉ាក់សាំងឱ្យសោះ ដោយសារនៅតាមគោលដៅនីមួយៗ មានការបែងចែកចំនួនមនុស្សច្បាស់លាស់ ដែលត្រូវទទួលបានចាក់វ៉ាក់សាំង ។ 

     ឯកឧត្តម ហេង សួរ រដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានមានប្រ សាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ដែលរៀបចំឡើងដោយក្រសួងការពារជាតិ នៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូលបានចាប់ផ្ដើមនៅថ្ងៃនេះហើយ ដូច្នេះប្រជាពល រដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលត្រូវទៅទទួលវ៉ាក់សាំង គឺត្រូវគោរពតាមនីតិវិធីរបស់អាជ្ញាធរ ឃុំសង្កាត់ ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការអនុវត្តន៍យុទ្ធនាការនេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ។ 

     ឯកឧត្តម បានបន្តថា តាមគោលដៅនីមួយៗ អាជ្ញាធរឃុំ សង្កាត់ បានកំណត់ចំនួនប្រជាពលរដ្ឋដែលត្រូវវ៉ាក់ សាំងក្នុងមួយថ្ងៃៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងធានាបានថា មិនមានការឆ្លងជំងឺកូវីដ១៩នៅទីនោះ ។ 

សំឡេង ៖« នីតិវិធីនៃការទៅចាក់ចែង ទាល់តែមានលិខិតអញ្ជើញពីភូមិ ឬក៏បានលេខ រៀងពីភូមិឬសង្កាត់ ទើបយើងអាចទៅចាក់បាន ដូច្នេះសូមបងប្អូនដែលមិនទាន់មានលេខរៀង មិនទាន់ទទួល លិខិតអញ្ជើញពីភូមិឬសង្កាត់ទេ សូមកុំទាន់នាំគ្នាទៅកន្លែងចាក់វ៉ាក់សាំង ពីព្រោះគោល ដៅនីមួយៗយើងអាចចាក់បាន ឧទាហរណ៍ មួយគោល ដៅគេកំណត់ ២ពាន់នាក់ ពេលព្រឹកមួយពាន់ ពេលថ្ងៃ១ ពាន់ ចឹងដល់ពេលបងប្អូននាំគ្នាទៅទាំងអស់គ្នា ដែលអត់មានលេខរៀងនោះ វាធ្វើឱ្យចាល់គ្នានៅកន្លែងចាក់វ៉ាក់សាំង » ។ 

 

  ឯកឧត្តម បានបន្ថែមទៀតថា សូមបងប្អូនកុំមានការបារម្ភពីរឿងមិនបានចាក់វ៉ាក់សាំង ឬ មិនមានវ៉ាក់សាំងសម្រាប់ចាក់ ពីព្រោះរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បានប្រគល់វ៉ាក់សាំងជូនដល់ក្រុម ការងារចាក់វ៉ាក់សាំងនេះ រហូតដល់ទៅ ៩០ម៉ឺនដូស ហើយយោងតាមស្ថិតិរបស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិតក្នុងតំបន់ក្រហម គឺតួលេខនេះ គ្រប់គ្រាន់សម្រាប់បងប្អូននៅក្នុងខណ្ឌទាំងបួន។ ម្យ៉ាងទៀត នៅពាក់កណ្ដាលខែឧសភានេះ វ៉ាក់សាំងនឹងមកដល់ទៀតហើយ៕IMG_20210501_202054_479

Comments

Related posts