អាជ្ញាធររាជធានីភ្នំពេញបានផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាង១៤ម៉ឺនគ្រួសារ និងត្រៀមចែកជូនបន្ត 

 

      វិទ្យុជាតិកម្ពុជា ៖ ដោយ លោក ចន ណារិទ្ធ 

      រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ នៅរសៀលថ្ងៃអាទិត្យទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះ ពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងខណ្ឌមានជ័យ សម្រាប់ទុកចែកជូនបងប្អូន ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមបន្តទៀត។

      មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលទទួលបន្ទុកនៃការបែងចែកស្បៀងទាំងនេះបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០២ខែ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់ បិទខ្ទប់ បានចំនួន១៤១,៦០០គ្រួសារហើយ ហើយការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចែកជូនបន្ថែមទៀត ពោលគឺចែកជូនដល់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់ក្រហម។

   ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាស្បៀងអាហារ ដែលមានគុណភាពល្អ ក្នុងនោះបើនិយាយពីអង្ករវិញ ល្អជាងអង្ករដែលលោកហូបរាល់ថ្ងៃផង។IMG_20210502_223059_845

   ឯកឧត្តម ឃួង ស្រេង ក្រោយពីចុះពិនិត្យទីតាំងស្ដុកស្បៀងអាហារ ដើម្បីចែកជូនបន្តទៅប្រជាពលរដ្ឋហើយ ឯកឧត្តមបានបន្តជិះល្បាត ពិនិត្យមើលគោលដៅសំខាន់ក្នុងតំបន់ក្រហមផងដែរ ដែលការចុះល្បាតនេះក្នុងគោលបំណងតាមដានត្រួតពិនិត្យទីតាំងបិទខ្ទប់និងនៅតាម មូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញ ការងារតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំង ដែលបានណែនាំឲ្យធ្វើការល្បាតក្នុង មូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ៕IMG_20210502_223052_137

Comments

Related posts