ក្រសួងធនធានទឹកណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់កន្រ្តាក់នៅក្នុងសប្តាហ៍នេះ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

 

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុង ប្រយ័ត្នចំពោះបាតុភូតខ្យល់កន្រ្តាក់ ហើយត្រូវថែរក្សាសុខ ភាពឱ្យបានខ្ជាប់ខ្ជួន ចាប់ពីថ្ងៃ ទី១២ ដល់ ថ្ងៃទី១៨ ខែ ឧស ភា ឆ្នាំ២០២១ ដើម្បីបញ្ចៀសផលប៉ះពាល់គ្រោះថ្នាក់នានា ដែលកើតមានឡើងជាយថា ហេតុ ។

    យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងធនធាន ទឹកនិងឧតុនិយម ដែលវិទ្យុ ជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្នុងអំឡុង១សប្តាហ៍ទៅ មុខនេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ។ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥ទៅ២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៣ទៅ៣៥ °C ហើយនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួននៃបណ្តាខេត្តនៅភាគកណ្តាល ភាគខាងត្បូងនិងបណ្តាខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាមអាចមានភ្លៀងធ្លាក់ក្នុងបរិមាណច្រើន ។ 

   ចំណែកឯបណ្តាខេត្តជាប់ជួរ ភ្នំដងរែកនិងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣ទៅ២៥°C និងសីតុណ្ហ ភាពអតិបរមា មានពី ៣១ទៅ ៣៣°C ហើយនឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២៤ទៅ ២៦°C និង សីតុណ្ហភាពអតិ បរមា មានពី ៣១ទៅ៣៣ °C ហើយនឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។

   ក្រសួងធនធានទឹកនិងឧតុ និយម សូមបន្ដប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើត មាន នៅផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលភាគខាងត្បូង ភាគពាយ័ព្យ និងបណ្តាខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម ពីថ្ងៃទី ១៣ដល់១៦ ខែឧសភា ៕

Comments

Related posts