មន្ទីរកសិកម្មខេត្តសៀមរាបក្រើនរំលឹកប្រជាកសិករត្រូវចេះជ្រើសរើសពូជស្រូវឱ្យត្រូវតាមតម្រូវការទីផ្សារ ខណៈរដូវវស្សាឆ្នំា២០២១បានចាប់ផ្តើមហើយ

 

 

វិទ្យុជាតិកម្ពុជា៖

លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១

 

សៀមរាប៖ រដូវវស្សាឆ្នាំ២០២១នេះ បានចាប់ផ្តើមហើយ បងប្អូនប្រជាកសិករនៅក្នុងខេត្តសៀមរាប បានធ្វើការភ្ជួរាល់ និងសាបព្រោះស្រូវឱ្យទាន់រដូវកាល ដែលរហូតមកដល់ពេលនេះ សម្រេចបានជាង៦ភាគរយហើយ។  

    លោក ទា គឹមសុទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា រដូវវស្សាឆ្នាំ២០២១ នេះ បានចាប់ផ្តើមហើយ ខណៈមានភ្លៀងធ្លាក់បណ្តើរ ៗប្រជាកសិករខ្លះបានភ្ជួររាស់ដីស្រែម្តងជាពីរដង និងខ្លះ ទៀតបានចាប់ផ្តើមសាបព្រោះស្រូវរបស់ខ្លួន ដែលរហូតមក ដល់ពេលនេះ សម្រេចបានប្រមាណ១១ ៩៧៥ហិកតា ស្មើនឹងជាង៦ភាគរយ នៃផែន ការសរុប១៨៩ ៧៣០ហិកតា ។

  លោកបន្តថា ដើម្បីឱ្យការងារបង្កបង្កើនផលស្រូវទទួលបានទិន្នផលខ្ពស់ហើយបានចំណូ លច្រើននោះ ប្រជាកសិករត្រូវចេះជ្រើសរើសពូជស្រូវប្រភេទណា ដែលកំពុងមានតម្រូវការទីផ្សារ ដូចជាប្រភេទស្រូវផ្កា រំដួល ផ្កាម្លិះ និងពូជស្រូវមួយ ចំនួនទៀត ចៀសវាងការបន្តប្រើប្រាស់ពូជស្រូវពីបុរាណ នាំឱ្យទិន្នផលទទួលបានទាប ពិបាកលក់ចេញនិងចំណាយ ពេលវេលាយូរក្នុងការប្រមូលផលជាដើម។

    លោកបន្តទៀតថា ទន្ទឹមនឹងនេះ មន្ទីរកសិកម្មខេត្ត ក៏ បានជំរុញណែនាំដល់កសិករ តាមរយៈការផ្តល់វគ្គបណ្តុះ បណ្តាល សម្ភារកសិកម្ម និងផ្តល់ជូនស្រូវពូជសម្រាប់កសិករផងដែរ។

សំឡេង៖ “រដូវវស្សាចូលមកដល់ដើមឆ្នាំនេះបងប្អូនប្រជាកសិករគាត់ចាប់ផ្តើមធ្វើ អ្នកខ្លះគាត់មានគ្រឿងចក្រខ្លួនឯង គាត់ចាប់ផ្តើមភ្ជួររាស់ហើយ លើកលែងតែអ្នកជួលគេទេ ក៏មានសាបព្រួសបណ្តើរៗដែរហើយ នៅតំបន់មួយចំនួននៅខាងក្រឡាញ់ ខាងជីក្រែង គេជ្រើសរើសពូជគេច្រើនតែធ្វើស្រូវធ្ងន់ហ្នឹងឯងតែមិនធ្ងន់ប៉ុន្មានទេ តែឥឡូវគេច្រើនតែធ្វើផ្ការំដួលវាមានតម្លៃផង បើកន្លងមកគាត់ប្រើប្រាស់ពូជពីដូនតា ពូជហ្នឹងផ្លែក៏មិនសូវជាច្រើនប៉ុន្មាន ហើយរយៈពេលវែងជាង ឥឡូវប្រជាកសិករយើងច្រើនប្រើតែគ្រឿងចក្រ កាល ណាដាំដុះអីត្រូវធ្វើដំណាលគ្នា កាលណាយើងដាក់មុនគេពេកដល់ពេលទុំពិបាក គាត់ឆ្លាតគាត់ចាំមើលធ្វើព្រមៗគ្នា”។ IMG_20210511_152453_896

      សូមជម្រាបផងដែរថា វិស័យកសិកម្មនៅក្នុងខេត្ត សៀមរាបមានការរីកចម្រើនគួរជាទីមោទនៈ ដែលមានផ្ទៃដីប្រមូលផលស្រូវចំនួន ១៨៩,៣០០ហិកតា និងដំណាំរួមផ្សំមានចំនួន ៣៣,៧៨១ហិកតា។ ជាមួយគ្នានេះ ការងារបង្កបង្កើនផលដំណាំស្រូវ រដូវវស្សា២០២១ គិតត្រឹមដើមសប្តាហ៍ទី០២ខែឧសភានេះ ការភ្ជួររាស់ដីនារដូវវស្សាសម្រេចបានចំនួន ៣៦ ០៩០ ហិកតា ដោយបានធ្វើការសាបព្រោះ សរុបបានចំនួន ១១ ៩៧៥ហិកតា ស្មើនឹង ៦,៣១% នៃផែនការ ១៨៩ ៧៣០ ហិកតា ក្នុងនោះរួម មាន៖ស្រូវស្រាល ៤ ៧៣៥ ហិកតា ស្រូវកណ្ដាល៣ ៧៦០ ហិកតា ស្រូវធ្ងន់ ២ ៩២៥ហិកតា និងស្រូវឡើង ទឹក៥៥៥ហិកតា៕IMG_20210511_152455_725

Comments

Related posts