មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងជាង៤ លានដូសរួចហើយ

វិទ្យុជាតិកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩ និងធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋ។

photo_2021-05-11_10-49-22
   សម្តេចតេជោហ៊ុនសែនបានសរសេរក្នុងផេកហ្វេកប៊ុករបស់សម្តេចនៅថ្ងៃទី១១ ខែ ឧសភាថា កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួច មកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( Astra Zeneca) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក (WHO)។ 
    សម្តេចតេជោបញ្ជាក់ថា កម្ពុជា នឹងស្វះស្វែងរកវ៉ាក់ សាំងកូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជា ពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពស៉ាំនិងដើម្បីទប់ស្កាត់ការចម្លងរាល ដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

photo_2021-05-11_11-23-12
   សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ អង្គារ ទី១១ ខែឧសភា ឆ្នាំ ២០២១នេះ វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac)ចំនួន៥០ម៉ឺនដូស បន្ថែមទៀត ដែលរាជរដ្ឋាភិ បាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ 
     វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋា ភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមក ដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមក ដល់កម្ពុជានៅថ្ងៃទី១៧ ខែ មេសា។វ៉ាក់សាំងកូវីដ១៩ ជា ផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ 
    រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់ សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន៕

Comments

Related posts