មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជំរុញឱ្យស្រុកមួយមានរមណីយដ្ឋានគំរូមួយ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ហាន់ ស្រីណា

បាត់ដំបង ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជំរុញឱ្យស្រុកមួយមានរមណីយដ្ឋានគំរូមួយសំដៅបង្កើនការងារ ដែលជាប្រភពចំណូល នៃការលើក ស្ទួយជីវភាពប្រជាពលរដ្ឋ ទាំងនៅក្នុងទីប្រជុំជននិងទីជនបទ ។

photo_2021-05-11_15-09-51 (4)
     លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បាត់ដំបងបានមានប្រសាស ន៍ប្រាប់វិទ្យុជាតិកម្ពុជាថា វិស័យទេសចរណ៍ជាប្រភពចំណូលមិនចេះរីងស្ងួត ក្នុងការបង្កើតការងារថ្មីៗដល់ប្រជាពលរដ្ឋនៅក្នុងប្រទេស  ជាពិសេស អាចទាក់ទាញអ្នកវិនិយោគជាច្រើនមកបណ្តាក់ទុនលើវិស័យនេះ  ដើម្បីជួយបង្កើនសេដ្ឋកិច្ចជាតិ ។ 
     លោកប្រធានមន្ទីរបន្តថា ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែលូតលាស់សម្បូរបែបនោះ ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុកជាច្រើនកន្លែងទាំងទេសចរ ណ៍ធម្មជាតិ និងកែច្នៃដោយ បត់បែនគ្រប់រដូវកាល ដើម្បីធានានិរន្តរភាពការមកលេងកម្សាន្តមិនចេះជិនណាយ។    លោកប្រធានមន្ទីរបន្តទៀតថាស្ថិតក្នុងបរិបទកូវីដ១៩នេះមន្ទីរបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ពង្រឹងគុណ ភាពសេវាកម្មទេសចរណ៍ដែលមានស្រាប់  ហើយប្រឹង ប្រែងអភិវឌ្ឍន៍នូវរមណីយ ដ្ឋាននៅតាមបណ្តាស្រុក ដោយមានការកែច្នៃនូវអ្វីដែលថ្មី ប្លែក រក្សាទាំងគុណភាព និង តម្លៃ ពិសេសរៀបចំស្តង់ ដារសុវត្ថិភាពតាមវិធាននៃក្រសួងសុខាភិបាល  ឲ្យបានខ្ជាប់ខ្ជួន  ។

photo_2021-05-11_15-09-51 (5)
សំឡេង៖ “តំបន់ទេសចរណ៍តាមជនបទគឺយើងត្រូវតែពង្រឹងដែរដោយបានសហការជាមួយអាជ្ញាធរស្រុកហើយខ្ញុំប្រឹងប្រែងសំណូមពរធ្វើយ៉ាងណាឱ្យមានស្រុកមួយរមណីយដ្ឋានគំរូមួយដើម្បីឱ្យតាមបណ្ដាស្រុកមានចំណូលកាលណាមានរមណីយដ្ឋានមានអ្នកទៅលេងមានចំណូលនឹងធ្វើឱ្យស្រុកនឹងស្អាត។នេះជាចំណុកសំខាន់ៗដែលមន្ទីរនឹងបន្ត។

photo_2021-05-11_15-09-51 (2)
   លោកប្រធានមន្ទីរបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលបើក ឱ្យដំណើរការឡើងវិញនូវតំបន់ទេសចរណ៍ក្នុងទូទាំងប្រទេសនៅខេត្តបាត់ដំបងទទួលបានភ្លៀវទេសចរប្រមាណ ៥៣០០នាក់” ។ 
   សូមបញ្ជាក់ថា  តំបន់ទេស ចរណ៍ខេត្តបាត់ដំបង  រួមមាន ៖ រមណីយដ្ឋានកំពីងពួយ, រមណីយដ្ឋានជ្រលងបុព្វតា, ទឹកធ្លាក់ភ្នំសំកុស, រមណីយ ដ្ឋានស្ទឹងកំរៀង , ទឹកធ្លាក់អូរជាំ,រមណីយដ្ឋានទំនប់សេកសក  ,រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ  ,រមណីយដ្ឋានចំការធុរេនអូរតង  រមណីយដ្ឋានភ្នំ៥៣, រមណីយដ្ឋានទឹកធ្លាក់ភ្នំកំពូលនិងសួនផ្កាជាដើម៕

photo_2021-05-11_15-09-51 (3)

Comments

Related posts